ឯ.ឧ គន់ គីម ៖គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងកែលម្អប្រពន្ធ័ផ្សព្វផ្សាយអេឡិចត្រូនិក(Apps)របស់ខ្លួនអោយទំនើបផ្តល់ដំណឹងលឿនដើម្បីអោយពលរដ្ឋងាយទទួលបានដំណឹងស្តីពីគ្រោះមហន្តរាយនានា

0

ព្រះស៊ីហនុ៖ ថ្លែងក្នុងឱកាសប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅឆ្នាំ២០២០ដែលបានប្រារព្ធឡើងនៅរសៀលថ្ងៃទ១០ខែមីនាឆ្នាំ២០២០ នៅខេត្តព្រះសីហនុ ឯ.ឧ គន់ គីមឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថានឹងជម្រុញអោយមានការលម្អប្រពន្ធ័ផ្សព្វផ្សាយអេឡិចត្រូនិក(Apps)របស់ខ្លួនអោយទំនើបផ្តល់ដំណឹងលឿនដើម្បីអោយពលរដ្ឋងាយទទួលបានដំណឹងស្តីពីគ្រោះមហន្តរាយនានា។

ក្នុងនោះ ឯ.ឧ គន់ គីម កោតសរសើរមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលខិតខំធ្វើការងារកន្លងមក។
គណកម្មាធិការគ្រប់គ្រងគ្រងហន្តរាយគ្រោងបង្កើតលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថា្នក់ខេត្តដោយមានអភិបាលរងខេត្តម្នាក់ជាលេខាធិការ ដើម្បីសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានក្នុងការជួយជនរងគ្រោះ។ឯ.ឧ គន់ គីម បញ្ជាក់ថានឹងខិតខំបន្តទៀតក្នុងការកៀរគរធនធានពីប្រភពផ្សេងៗដើម្បីយកមកធ្វើផ្ទះជូនអតីតយុទ្ធជន។ចំពោះគម្រោងផ្តល់ដីសម្បទានជូនអតីតយុទ្ធជន ឯ.ឧ គន់ គីម មានប្រសាសន៍ថា នឹងជម្រុញ មន្ទីររៀបចំដែនដីនិងអភិបាលខេត្តព្រះសីហនុ ដើម្បីពន្លឿនរៀបចំជូនអតីយុទ្ធជន ខណៈប្រជាជនក្រីក្ររស់នៅលើចំណីផ្លូវនិងចំណីអូរដែលអាជ្ញាខេត្តកំពុងធ្វើ។

ជាមួយនេះផងដែរ ឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថាឆ្នាំ២០១៩ កន្លងទៅនេះគ្រោះមហន្តរាយបានកើតឡើងសរុបមានចំនួន ៣២៧ ករណី។ ក្នុងនោះមាន គ្រោះធម្មជាតិ (ភ្លៀង ខ្យល់កន្ត្រាក់ រន្ទះបាញ់) មានចំនួន ១៣ករណី, បាក់រលំអគារកម្ពស់៧ជាន់ ១ករណី, គ្រោះថ្នាក់ចរាចរចំនួន ២៧២ករណី,
អគ្គីភ័យចំនួន ៣៥ករណី និង លង់ទឹក ៦ ករណី។ប្រជាពលរដ្ឋចំនួន ១.៧៣០គ្រួសារ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ និងទឹកជំនន់ ត្រូវបានជួយឧបត្ថម្ភដោយសាខាកាកបាទក្រហមខេត្តដោយបានប្រើប្រាស់ថវិកាចំនួន ៨៧,១០០,០០០ រៀល (ប៉ែតសិបប្រាំពីរលានមួយសែនរៀល)។
ឯ.ឧ គួច ចំរើន បន្តថាក្រោយពេលមានគ្រោះមហន្តរាយបានកើតឡើង គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសាខាកាកបាទក្រហមកម្ពុជា អនុសាខាកាកបាទក្រហម ក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់បានចុះជួយសង្គ្រោះនិងសាកសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិកាទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះផងដែរ។ឯ.ឧ អភិបាល បន្ថែមថាទន្ទឹមនេះបញ្ហាប្រឈមមួយចំនួនកំពុងបន្តកើតមានដែរដីចជា៖ ខ្វះមធ្យោបាយក្នុងការអន្តរាគមន៍ ជួយសង្រ្គោះ ទូកទេសចរណ៍ទៅកំសាន្តតាម បណ្តាកោះនានា នៅពេលមានបញ្ហា។
ខ្វះមធ្យាបាយ សម្ភារៈ និងប្រព័ន្ធគ្រប់គ្រងទូកប្រជានេសាទ ដែលលិចលង់នៅលើផ្ទៃជលសា។ប្រជាពលរដ្ឋមួយចំនួន បានសង់ផ្ទះ លើប្រព័ន្ធផ្លូវទឹក (អូរ ប្រឡាយ) និងបានចោលសំរាម លើអូរ ប្រឡាយបង្កឱ្យស្ទះចរន្តទឹក បណ្តាលឱ្យជន់លិច ពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។សម្រាប់ ឆ្នាំ២០២០ នេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះសីហនុ បានដាក់ចេញនូវទិសដៅការងារសម្រាប់អនុវត្តដូចខាងក្រោម៖
បន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំង និងមធ្យោបាយ សរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ។

បន្តដឹកនាំអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ ១៨៨ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ និងជម្រុញឱ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ឃុំ សង្កាត់ រៀបចំធ្វើបច្ចុប្បន្នភាព និងកែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ។

មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈ ក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថា ហេតុក្នុងភូមិសាស្រ្តខេត្តព្រះសីហនុទាំងមូល។

បន្តការយកចិត្តទុកដាក់អនុវត្តសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងបន្តការតាមដានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមអំពីស្ថានភាពនៃការប្រែប្រួលអាកាសធាតុ ដើម្បីបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងមានវិធានការការពារ និងទប់ស្កាត់ អោយបានទាន់ពេលវេលា៕
(ដោយ ខៀវ សាវ៉ុន)