តិចច្រឡំ ថាបណ្តាលមកពី កូរូណា សិស្សនៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន ដួលសន្លប់នៅសាលារប្អៀរ

កំពង់ឆ្នាំង÷នៅព្រឹកថ្ងៃទី១០ខែមីនាឆ្នាំ 2020សិស្សសាលានៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ បានដួលសន្លប់ជាបន្តបន្ទាប់ ស្ទេីតែជារៀងរាល់ថ្ងៃប្រហែលដោយសារតែអាកាសធាតុក្តៅខ្លាំង ពីព្រោះថាបើតាមប្រភពពីលោកគ្រូអ្នកគ្រូ បង្រៀននៅសាលានោះបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ខែមីនានេះមានសិស្ស ៤នាក់សន្លប់ ហេីយកាលពីថ្ងៃទី ៩ ក៏មានសិស្សចំនួន ៥ នាក់ដួលសន្លប់ដូចគ្នា ដែរ ហើយសន្លប់នៅតែអាគាកម្ពស់ ពីរជាន់សង់បណ្ដោយថ្ងៃតែមួយគត់ចំពោះអគារផ្សេងៗមិនមានសិស្សរូបណា សន្លប់នោះទេ។

ចំពោះបញ្ហាសិស្សដួលសន្លប់ជាបន្តបន្ទាប់នៅបន្ទប់មួយនៃអាគារ វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរត្រូវបានលោក ស៊ឹម ប្រឹមប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំងបញ្ជាក់ថា មន្ទីរបានរៀបចំផ្លាស់ប្តូរអាគារសិក្សានោះមួយរយៈពេលសិនដោយឲ្យសិស្សទៅរៀននៅអាគារតេជោ ថ្មីដែលទើបនឹងសាងសង់រួចបណ្ដោះអាសន្ន រហូតដល់អាកាសធាតុធម្មតាមកវិញនិងឲ្យត្រឡប់មករៀនអាគារចាស់ធម្មតា ម្យ៉ាងទៀតលោកប្រធានមន្ទីរ សូមអំពាវនាវដល់មហាជនកុំឱ្យមានការភ្ញាក់ផ្អើលនិងយកព័ត៌មាននេះទៅផ្សព្វផ្សាយខុសពីការពិត។

ក្នុងនោះដែរ លោក យង់ សៅវុឍ្ឍី អភិបាល ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី១០ខែមីនានេះបានចុះសួរសុខទុក្ខដោយផ្ទាល់ដល់សិស្យានុសិស្សវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនរលាប្អៀរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកកំពង់ឆ្នាំង ដោយភ្ជាប់ជាមួួយនូវថវិកាមួយចំនួន ៕