សិស្សនាយទាហានសកម្មជំនាន់ទី២៣ ចំនួន ២៥៦នាក់ធ្វើដំណើរទស្សនកិច្ចនៅខេត្តព្រះសីហនុ ដើម្បីស្វែងយល់ពីរការអភិវឌ្ឍនៅខេត្តជាប់មាត់សមុទ្រមួយនេះ

0

ខេត្តព្រះសីហនុ៖ក្នុងដំណើរទស្សនកិច្ចនេះពួកគេក៏ត្រូវបានអនុញ្ញាតពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ ដើម្បីជួបសំណេះសំណាលនិងចែករំលែកបទពិសោធន៍មួយចំនួនផងដែរនៅព្រឹកថ្ងៃពុធថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
លើកឡើងថាផ្តើមចេញពីកត្តាសុខសន្តិភាព បានផ្តល់ឱកាសអោយប្រទេសជាតិយើងទទួលបានការអភិវឌ្ឍលើគ្រប់វិស័យ។
ផ្លែផ្កានៃសន្តិភាពនេះហើយបានធ្វើអោយប្រជាជនរស់នៅដោយសុខសាន្តសំបូរសប្បាយ និងមានជីវភាពល្អប្រសើរឡើងជាលំដាប់។

ឯ.ឧ គួច ចំរើន បន្តថា ខេត្តព្រះសីហនុ ជាខេត្តប្រកបដោយសក្តានុពលនិងទាក់ទាញការវិនិយោគច្រើនវិស័យ។រយៈកាលបីឆ្នាំកន្លងមកនេះខេត្តព្រះសីហនុ ទទួលបានឱកាសក្នុងអភិវឌ្ឍយ៉ាងលឿន។ទន្ទឹមនេះខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនិងជាខេត្ត្តនៃកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជា។បច្ចុប្បន្នរាជរដ្ឋាភិបាល បាននឹងកំពុងជម្រុញការស្តារឡើងវិញនូវបណ្តាញផ្លូវគមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទទាំងផ្លូវថ្នល់ក្នុងក្រុង ផ្លូវល្បឿនលឿន ផ្លូវដែក ពង្រីកអាកាសយានដ្ឋាន ពង្រីកផ្លូវហោះហើរតាមអាកាស ពង្រីកកំពង់ផែទឹកជ្រៅដើម្បីធានាការដឹកជញ្ជូនតាមសមុទ្រ ស្តារប្រពន្ធ័ប្រឡាយ អូរដើម្បីបញ្ចៀសការជន់លិចទីក្រុង រៀបចំបណ្តាញទឹកស្អាត បណ្តាញអគ្គីសនី លើកកំពស់បរិស្ថាន ការគ្រប់គ្រងសំណល់រឹងនិងរាវ
កែលម្អតំបន់ឆ្នេរ រម្យណីដ្ឋាន និងពង្រឹងការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាដើមផង។
ឯ.ឧ គួច ចំរើន បានបង្ហាញសុទិដ្ឋិនិយមថាខេត្តព្រះសីហនុ នឹងក្លាយទៅជាគោលដៅវិនិយោគពហុវិស័យប្រកបដោយសក្តានុពលនិងទាក់ទាញបំផុតនៅថ្ងៃអនាគត៕
(ដោយ ខៀវ សាវ៉ុន)