ទាហ៊ាវរះសេនាតូច៣៨៥កងពលតូចអន្តរាគមន៍លេខ៨ចេញបដិសេធក្រោយពត៍មានចុះផ្សាយថាមេបញ្ជាការ របស់ខ្លួនយកដីរបបកសិកម្មគ្រួសារកងទព័ នៅភូមិឈើទាលគងលក

0

៊ព្រះវិហារ៖ មេបញ្ជាការ មេបញ្ជាការរង នាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន នៃវរះសេនាតូចលេខ៣៨៥ចំណុះកងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ប្រចាំសមូរភូមិទិសទី១ប្រាសាទព្រះវិហារ នៅព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២០នេះ បានចេញមកធ្វើការបដិសេធទាំងស្រុង ចំពោះប្រពន្ធ័ផ្សព្វផ្សាយមួយចំនួន ដែលបានផ្សាយចោទប្រកាន់ថាលោកវរះសេនីយ៍ឯកសៀ រឿនមេបញ្ជការរងកងពលតូចអន្តរាគមន៍លេខ៨ អតីតមេបញ្ជាការវរះសេនាតូច៣៨៥ យកដីរបបកសិកម្មគ្រួសារកងទព័ នៅភូមិឈើទាលគង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ លក់។

ដើម្បីបញ្ជាក់ជូនថ្នាក់ដឹកនាំក៍ដូចជាសាធារណជនអោយបានជ្រាបច្បាស់នោះ លោកវរះសេនីយ៍ឯកសៀ រឿនមេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ រួមជាមួយនាយទាហ៊ាន នាយទាហ៊ានរងជាច្រើនរូបចំណុះវរះសេនាតូលេខ៣៨៥ បានចុះទៅពិនិត្យមើលដល់ទីតាំងដីផ្ទាល់នៅចំណុចភូមិឈើទាលគង ត្រង់កន្លែងគ្រឿងចក្រកំពុងសម្អាតព្រៃដើម្បីធ្វើការការដាំដុះលើផ្ទៃដីប្រមាណ១០ហិកតាប៉ុណ្ណោះ។

នៅក្នុងឱកាសនោះលោកវរះសេនីយ៍ឯកសៀ រឿនបានរៀបរាប់ពីប្រវត្តិដីនេះអោយក្រុមអ្នកសារពត៍មានដឹងថា៖ ដីនេះគឺរូបលោកបានស្នើសុំទៅថ្នាក់លើជាបន្តបន្ទាប់ដើម្បីទុកបែងចែកជូនគ្រួសារកងទព័ តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍គន់ គីម កាលនោះលោកកាន់តំណែងជាអគ្គមេបញ្ចាការរងនិងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរះភូមិន្ទ។ លុះឆ្នាំ២០១៥បានដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ១២៥គ្រួសារស្មើនិង៨១ក្បាលដីលើផ្ទៃដី១៧១.៦៤៧ហិកតា។

លោកបញ្ជាក់ទៀតថា ទោះបីក្រុមការងារបានធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋហើយក៍ដោយ ក៍ប្រជាជននៅតែមកទន្ទ្រានយកទៀត និយាយរួមដីដែលបានស្នើរសុំទុកចែកជូនគ្រួសារកងទព័គឺប្រជាជនមកទន្ទ្រានយកស្ទើរទាំងស្រុង។ដូច្នេះលោកមិនបានយកដីនេះទៅលក់នោះទេ ដោយប្រជាជនទន្រ្ទានយកអស់ ចំពោះដីដែលគ្រឿងចក្រកំពុងសម្អាតព្រៃគឺលោកបានចែកអោយគ្នា៥.៦នាក់ប្រហែល១០ហិកតាប៉ុណ្ណោះ។

លោកសៀ រឿនបានគូសបញ្ជាក់ទៀតថា ករណីប្រជាជនចូលមកទន្ទ្រានយកដីគឺកាន់សុទ្ធតែកាំបិត ពូថៅ លោកថាយើងមិនតបតនិងប្រជាជនយើងទេ ដោយយល់កងទព័ជាកូនចៅប្រជាជនយើង ចឹងយើងមិនទៅធ្វើសង្គ្រាមជាមួយប្រជាជនទេ យើងត្រូវដោះស្រាយជាមួយប្រជាជន។

លោកមេបញ្ជាការរងបានថ្លែងទៀតថា សម្រាប់លោកក្នុងនាមជាកងទព័ មិនធ្វើអ្វីអោយខុសនិងបទបញ្ជារបស់កងយោធពលខេមរះភូមិន្ទនោះទេ ដោយលោកធ្វើការប្រៀបធៀបថាថ្នាក់លើគឺជាឪពុកម្តាយ ចឹងកូនណាហ៊ានប្រមាថទៅលើឪពុកម្តាយនោះ។លោកថាកុំអោយលាបពណ៍ អោយបែកបាក់សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់លើនិងថ្នាក់ក្រោម ថ្នាក់ក្រោមនិងថ្នាក់លើ ធ្វើអោយច្របូកច្របល់ក្នុងការគ្រប់គ្រងនិងការងារថែរក្សាបូរណះភាពទឹកដី។

ដោយឡែកលោកវរះសេនីយ៍ឯកសាំង ហុឹមមេបញ្ជាការវរះសេនាតូចលេខ៣៨៥ បានថ្លែងដោយធ្វើការបដិសេធថា ថ្នាក់ដឹកនាំរបស់លោកមិនមានដីរាប់ពាន់ហិកតាលក់ ដូចការចុះផ្សាយរបស់ពត៍មាននោះទេ។លោកថាក្រោយពីប្រជាជនទន្ទ្រានយក លោកបានដឹកនាំកម្លាំងចុះមកស្រាវជ្រាវ ពេលនោះរកឃើញដីដែលនៅសល់តែជាង១០០ហិកតាប៉ុណ្ណោះ។ដោយសារដីនៅចំនួនតិចពេក លោកក៍បានធ្វើការបែងចែកទៅតាមអង្គភាព តែហូតមកដល់ពេលនេះក៍សឹងតែប្រជាជនយកអស់ដែរ ដែលករណីនេះលោកសូមអំពាវនាវអោយអជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ជួយចុះដោះស្រាយជូនអង្គភាពផង៕សួនលីណា