ពិធីប្រសិទ្ធី រូបសំណាកដាវដែកកំពង់ស្វាយ បានក្លាយជាចំណងដៃសម្រាប់ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ដាវដែកកំពង់ស្វាយ មានប្រវត្តល្បឺរន្ធឺ គឺជាដាវមានឫទ្ធីនុភាពដ៏អស្ចារ្យ រហូតអ្នកនិពន្ឋសម័យ ដើម បានតាក់តែងបទភ្លេងប្រកបក្នុងពិធីមង្គលកូនប្រុសស្រី ដែលមានអត្ថន័យ (ដាវអើយដាវដែក ដាវល្អចម្លែក ដាវដែកកំពង់ស្វាយ ផ្លែបានពីពុកស្រោមបានពីម្តាយ) ដាវដែក មានប្រវត្តដើមកំណើត មកពីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្រេចកសាងរូបសំណាកដាវដែកកំពង់ស្វាយមួយយ៉ាងធំ ត្រង់ចំណុចផ្លូវបំបែក សៀមរាប និងព្រះវិហារ ស្ថិតនៅក្នុងភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២០ អាជ្ញាខេត្តកំពង់ធំ បាបរៀបចំពិធីប្រសិទ្ធីបែកស្បៃដាវដែក ដែលមាន ការអញ្ជើញចូលរួម ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ និងនិមន្តចូលរួមដោយព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាមេគុណខេត្តកំពង់ធំព្រមទាំងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្ស និងពលរដ្ឋយ៉ាងច្រើនកុះករ។
ដាវដែកកំពង់ស្វាយ ត្រូវបានសាងសង់រួចរាល់ និងបានដាក់តាំងនៅ ក្នុងសួនច្បារដ៏ល្អប្រណិត សម្រាប់ឲ្យ បងប្អូននប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ បានឃើញ បានស្គាល់ និងអាចស្រាវជ្រាវប្រវត្តដ៏សំខាន់របស់ដាវដែកកំពុងស្វាយ ដែលត្រូវបានសាងសង់ជារូបបសំណាកដាវដែកកំពង់ស្វាយ មានប្រវែង ៦.៤ម៉ែត្រ ទទឹង ០.៤៥ម៉ែត្រ កម្រាស់ខ្នងគល់ ០.៧០ម៉ែត្រ ផ្នែកគល់ដាវ ០.៣០ម៉ែត្រ ផ្នែកចុងដាវ ០.២០ម៉ែត្រ ផ្នែកមុខដាវ ០.១០ម៉ែត្រ៕
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយសារតែកត្តាសន្តិភាព បានធ្វើឲ្យ
ខេត្តកំពង់ធំ មានការរីកចម្រើន ស្រុក ខេត្ត ក្រុងរបស់យើង ឲ្យទទួលបានការរីកចម្រើន ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋ ជួយគ្នាថែរក្សា សួនច្បារ ថែរក្សាអានាម័យ និងរូបសំណាក់ស័ក្កិសិទ្ធឲ្យបានគង់វង្ស ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានឃើញ បានយល់។

ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មិនទាន់រកឃើញអ្នកឆ្លងជម្ងឺកូវិត១៩ នេះទេ ប៉ុន្តែការការពារ គឺជាការចាំបាច់ យើងត្រូវរួមគ្នាការពារកុំឲ្យឆ្លងជម្ងឺនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងប្រើម៉ាស គឺនៅពេលដែលចាំបាច់ ក្នុងពេលដែលយើងគ្រុនក្តាសាយ យើងឈឺ យើងក្អក យើងត្រូវប្រើប្រាស់ ដើម្បីកុំឲ្យឆ្លង រាជរដ្ឋាភិបាលបានបិទប្រទេសចំនួន៦ នៃអ៊ឺរ៉ុប ហាមមិនឲ្យចូលមកប្រទេសកម្ពុជា៣០ថ្ងៃ ខណៈនេះ ចំនុចដែលឆ្លងច្រើនគឺប៉ែកខាងអ៊ឺរ៉ុប ជម្ងឺកូវិត១៩នេះ ត្រូវបានក្លាយជាជម្ងឺឆ្លងសកល អាត្រាការឆ្លង ឆាប់រហ័ស តែការស្លាប់តិចបំផុត ដូច្នេះបងប្អូននៅផ្ទះ ត្រូវលាងដៃនឹងសាប៊ូល្អជាងលាងដៃនិងអាកុល ។
ដោយ ប៊ុន រដ្ឋា