សន្និបាតបូកសរបលទ្ធផលការងារយោធាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារសម្រាប់ឆ្នាំ២០២០

dav

កំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពីធីបើកសន្និបាតប្រចាំឆ្នាំ ដើម្បី បូកសរុបលទ្ធផលការងារដែលអង្គភាព តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអនុវត្តក្នុងឆ្នាំ ២០១៩កន្លងមក និងដើម្បីដាក់ចេញនូវផែនការគោលដៅ អនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២០ នៅព្រឹកទី១៦ ខែមីនា ឆ្នាំ២០២០។

dav

ពិធីសន្និបាត ដែលបានប្ររព្វឡើងក្នុងពេលព្រឹកនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤​ រួមទាំងមេបញ្ជាការង នាយទាហាន អង្គភាព ការិយាល័យ ក្រុងស្រុក និងវរសេនាតូចទាំង២ ចំនុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាង២០០នាក់។

dav

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ពីលទ្ធផលការងារដែលបានអនុវត្តសម្រេចបាន ក្រោមការងារចង្អុលបង្ហាញរបស់មេបញ្ជាការយោធភូមិភាគទី៤ និងមានការណែនាំយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្ត ក្នុងនោះមានការងារ ហ្វឹកហ្វឺនបំប៉នយុទ្ធវិធីនិងបានធ្វើយុទ្ធដំណើរ ផ្លូវ៣២គ.ម ការងារត្រៀមបំបាក់ចលនាឧទ្ទាមដែលប៉ុនប៉ង ៩ វិច្ឆិកា ធ្វើជាថ្ងៃរដ្ឋប្រហារផ្តួល ដែលមានសម្តេច សេនាបតី ហ៊ុន សែន ពិធីសម្ពោធអគារចំនួន១០ អំណោយរបស់ភាគី មិត្តវៀតណាម ទីក្រុងហូជីមិញ  ដែលមានតម្លៃ ៤៣៥,០០០ដុល្លារ និងថវិការ៥៣,៩០០ដុល្លា ទៀតសម្រាប់កសាងអាគារមេបញ្ជាការថ្មីមួយទៀត និងផ្តល់ថ្នាំពេទ្យដោយឥតគិត អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ចំនែកអដ្ឋិធាតុកងកម្លាំងសហការ បានជីករុករកឃើញចំនួន ១, ១២២អដ្ឋិធាតុ និងបានប្រគល់ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។

dav

បន្ទាប់ពីលោក ញូង ធី មេបញ្ជាការង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានអានរបាយការណ៍ ស្តីពីរបាយការណ៍ បូកសរុបលទ្ធផលការងារ សន្តិសុខឆ្នាំ២០១៩ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សុំឲ្យបណ្តាអង្គភាពស្រុកក្រុង មើលកូនចៅខ្លួនឯងឲ្យល្អ និងហាមដាច់ខាតមិន ឲ្យអង្គភាពយោធា ទៅបំរើការងារនៅជាមួយក្រុមហ៊ុនណានោះទេ ដោយក្នុងនាមជាកងកម្លាំងមិនត្រូវ ទៅដើរឡុកលុយប្រឡិមប្រឡំទៅជាមួយគេ មានទាំងទាហ៊ានផង មានទាំងកាសែតផង សូមមេបញ្ជាការពិនិត្យ កិច្ចការនេះឡើងវិញ សូមចាត់ទុក្ខលំបាករបស់ប្រជារាស្រ្ត ជាទុក្ខលំបាករបស់យើងរាល់គ្នា មន្រ្តីរបស់យើង មួយចំនួនធ្វើការបានល្អហើយ ប៉ុន្តែនៅម្នាក់២នាក ធ្វើឲ្យខូចដល់អង្គភាព ដូចពាក្យខ្មែរថា ត្រីមួយកន្រ្តកស្អុយ មួយស្អុយទាំងអស់ ជាពិសេសត្រូវពិនិត្យ មន្រ្តីប៉ូលិស កងរាជអាវុធហត្ថ ទាហ៊ាន ពេលដែលគាត់ចូលនិវត្តន៍ គាត់នាំគ្នាទៅចូលកាសែត ហើយសុទ្ធតែមានឋានៈអគ្គនាយក ចាងហ្វាង ដើម្បីឲ្យដឹងច្បាស់ថា ជាកងកម្លាំងឬជាអ្នកកសែត ចៀសវាងមានការយល់ច្រឡំពីប្រជាពលរដ្ឋ  ។

dav

ឯកឧត្តម  ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែង យ៉ាងយកចិត្តទុកដាក់ របស់ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំប់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការង ក្នុងការដឹកនាំអង្គភាព​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យទទួលបានការរីកចម្រើន ទាំងវិស័យ យោធា និងការងារកសាងបន្ទាយអង្គភាព ធ្វើឲ្យមានការលេចធ្លោ នូវស្នារដៃ ជាងខេត្តមួយចំនួន ជាពិសេស ក៏សូមកោតសរសើរចំពោះ កិច្ចសហការជាមួយនិងកម្លាំង K72 ក្នុងការជីករកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាម នៅខេត្តកំពង់ធំ និងសំណូមពរ ឲ្យមានការយកចិត្តទុកដាក់ ខ្ពស់ក្នុងកិច្ចការយោធា គ្រប់គ្រងឲ្យបានល្អ នូវអាវុធគ្រាប់ និងចូលរួមការងារសង្គមផងដែរ។

ដោយ ប៊ុន រដ្ឋា

dav
dav
dav
dav

dav
dav
dav