ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុកម៉ូតូ

កំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង ៥៥នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២១៦-២១៧ ភូមិផ្ទះវាល ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូបើកបរឆ្លងកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ ០១នាក់(ស្រី) ខូចខាតម៉ូតូ០១គ្រឿង រថយន្ត០១គ្រឿង ៖
ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ1F.8251 (បើកបរឆ្លងកាត់ផ្លូវពីកើតទៅលិច)ដោយឈ្មោះ តាន់.សុហ៊យ ភេទស្រី អាយុ ៤២ឆ្នាំ នៅភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ មុខរបរកអាជីវករ(ស្លាប់នៅកន្លែងកេីតហេតុ)(ពាក់មួកសុវត្ថិភាព)។
រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ផ្លាកលេខភ្នំពេញ2B.5040 អ្នកបើកមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនពីិកន្លែងកើតហេតុបាត់)។ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទោង.រីឯសពបានប្រគល់ជូនក្រុមគ្រួសារ៕