គ្រួសារងាយរងគ្រោះចំនួនបីគ្រួសារទទួលបានអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត!

ព្រះវិហារ៖ លោកហែម ថុន ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជាំក្សាន្ត និងក្រុមការងារ បានដឹកនាំយកអំណោយមនុស្សធម៌ ដើម្បីជួយសង្គ្រោះបឋម ផ្តល់ជូនដល់ដៃគ្រួសារងាយរងគ្រោះចំនួន៣គ្រួសារ រស់នៅក្នុងភូមិចារ្យ និងភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០២០។

រួមមាន៖អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ សារុង១ មុង១ ក្រមា១ ភួយ១ តង់១។ជាមួយគ្នានោះ លោកហែម ថុន ប្រធានគណ:កម្មាធិការអនុសាខាកាក បាទក្រហមកម្ពុជា ស្រុកជាំក្សាន្ត ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាក សួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា៖ កាលពីវេលាម៉ោងជាង៥ ល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិភ្លៀងធ្លាក់មួយមេតូច លាយលំខ្យល់កន្ទក់ធ្វើឲ្យផ្ទះសម្បែង របស់ប្រជាពលរដ្ឋចំនួន៤ខ្នងរងការខូចខាត។ ក្នុងនោះរលំខូចខាតទាំងស្រុងចំនួន១ខ្នង នៅក្នុងភូមិចារ្យ, របើកដំបូលសង្ក័សីចំនួន ២ខ្នង នៅភូមិមរតកតេជោ, និងរបើកសង្ក័សីដំបូលស្នាក់ការភូមិមរតកតេជោអស់ចំនួន ២៥សន្លឹកផងដែរ៕ សួនលីណា