ក្មេងប្រុសអាយុ១២ឆ្នាំក្លាយជាឃាតករ សម្លាប់ម្តាយបង្កើត ដោយសារតែលេងអាវុធកែច្នៃ

កំពង់ធំ៖ មានហេតុការណ៍ ដ៏គួរឲ្យរន្ធត់ និងមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងប្រជាពលរដ្ឋ ដោយសារ កូនប្រុសអាយុ១២ឆ្នាំ បានយកកាំភ្លើងកែច្នៃបាញ់គ្រាប់កង់ មកភ្ជង់ម្តាយបង្កើតលេង ស្រាប់តែរាលកៃផ្ទុះស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង១៨.៣០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ ស្ថិតនៅភូមិទួលគ្រើលឃុំទួលគ្រើលស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពងធំ ។

យោងតាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាល ស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា មុនពេលមានករណី រាលកៃអាវុធកែច្នៃ ដែលជាអាវុធ (កាប៊ិនបាញ់គ្រប់កង់) បណ្តាលឲ្យមានមនុស្ស ស្លាប់ គឺកូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែលមានឈ្មោះ គ្រឿន ម៉ាណា ភេទប្រុស អាយុ១២ឆ្នាំបានយកអាវុធកែច្នៃ សម្រាប់បាញ់សត្វ  ហើយបានបញ្ចូលគ្រាប់ស្រាប់យកទៅភ្ជុងម្តាយលេង  តែពេលដែលភ្ជង់ ក៏បានរាលកៃចំនួន ២គ្រាប់ចំដើមទ្រូង បណ្តាលអោយស្លាប់ភ្លាមៗនៅកន្លែងភ្លាមៗ នៅផ្ទះរបស់ជនរងគ្រោះ។

តាមសេចក្តីរាយការណ៍  ពីលោក វរសេនីយ៍ត្រី អ៊ាត គឹមអ៊ាន់ ​បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិត ឃឿន អាយុ៣៣ឆ្នាំ រស់នៅភូមិកើតហេតុ  គឺម្តាយបង្កើតរបស់ជនបង្ករ ដែលមានឈ្មោះ  គ្រឿន ម៉ាណា បន្ទាប់ពី មានករណីឈានដល់មានមនុស្សស្លាប់ កម្លាំងសមត្ថកិច្ចជំនាញ និងមានការចូលរួមពីសំណាក់លោក សេន កុសល់ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទបាល្ល័ង្គ និងគ្រូពេទ្យ បានចុះមកទីតាំងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យ លើសាកសព្វ ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារអាវុធកែច្នៃពិតប្រាកដមែន ក្រោយ មកក៏ប្រគល់ឲ្យសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមនិតិវិធី ចំណែក្មេងប្រុសដែលដើមហេតុធ្វើឲ្យម្តាយ ស្លាបត្រូវបានឃាត់ខ្លួន ដើម្បីកសាងនិតិវិធីបញ្ជូនមកតុលាការ។

ដោយ ប៊ុន រដ្ឋា