កាត់ដៃចោលដើម្បីដោះស្រាយកំហឹង

0

ខេត្តបន្ទាយមានជ័យ យុវជនមហាដែនខ្លាំងខាងកាប់ចាក់៧នាក់ចានចេញធវើសកម្មភាពកាប់ក្មេងប្រុសម្នាក់បណ្តាលឲ្យដាច់ដៃត្មិលត្រូវបានកំលាំងនគរបាលស្រុកមង្គលបូរីចុះបង្ក្រាបឃាត់ខ្លួនបាន៥នាក់ចំណែក២នាក់ទៀតរត់គេចបាត់នៅចំណុចផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិសឿ ឃុំសឿង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២០។
លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថានៅវេលាម៉ោង៨និង១០នាទីយប់នោះ
នៅចំណុចផ្សារហ៊ុយឡេងមានក្មេង១ក្រុមមានគ្នា៧នាក់បានជិៈម៉ូតូធ្វើសកម្មភាពកាប់ទៅលើក្មេងជំទង់ម្នាក់ឈ្មោះដេត វណ្ណលីដាភេទប្រុស​អាយុ១៥ឆ្នាំ នៅភូមិបុស្បឡោក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យដាច់ដៃស្តាំត្មិល។ក្រោយពីកើតហេតុរួចត្រូវបានសមត្ថកិច្ចដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ចំណែកជនបង្កវិញក្រោយពីធ្វើសកម្មភាពរួចទាំង៧នាក់ បានជិៈម៉ូតូរត៉គេច តែរយៈពេល៧ម៉ោង ត្រូវចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់​ចំនួន៥នាក់។លោកបានបញ្ជាក់ឲ្យដឹងទៀយថាដោយសាររឿងនេះជារឿងក្តៅកកុកទើបលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាឲ្យដឹកនាំកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសឿ ចុះធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនដៃដល់មានឈ្មោះ ១ផាន់ ធីវ៉ា ភេទប្រុសអាយុ២២ឆ្នាំ ដកហូតបានដាវសាម៉ូរ៉ៃ១ជននេះកំពុងជក់គ្រឿងញៀនយ៉ាងសកម្មទៀតផង ដែលបានកាប់ទៅលើជនរងគ្រោះឈ្មោះ ដេត វណ្ណលីដា បណ្តាលឲ្យដាច់ដៃខាងស្តាំ។ជនបង្ក២ឈ្មោះ រឿង កាំម៉ាឡៃ ភេទប្រុសអាយុ១៧ឆ្នាំ ជាអ្នកសមគំនិត៣ឈ្មោះដុង វណ្ណនីត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកសមគំនិត ៤ឈ្មោះ ធាង ចាន៉ណា ភេទប្រុសអាយុ ១៨ឆ្នាំ ជាអ្នកសមគំនិត ៥ឈ្មោះ មាស យ៉ត ភេទប្រុសអាយុ១៨ឆ្នាំ ជាអ្នកផ្តើមគំនិតហៅ គ្នីគ្នាគេមកកាប់កាបជនរងគ្រោះ ។លោកអធិការបានបញ្ជាក់ថាក្រោយពីធ្វើការចាប់ឃាត់ខ្លួននិងធ្វើការសាកសួរចម្លើយ ក្នុងនោះមានឈ្មោះ ផាន់ ធីវ៉ា ជាជនដៃដល់បានសារភាពថា ពួកគេពិតជាបានជិៈម៉ូតូធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតមែន តែគ្មានបំណងកាប់ឈ្មោះដេត វណ្ណលីដាទេ គឺបំណងកាប់បងប្រុសរបស់គេ ឈ្មោះ ដេត ឈិនឡុង ដោយឈ្មោះមាស យ៉ត ជាគ្នារបស់គេបានតេទូរស័ព្ទប្រាប់ថា ឈ្មោះដេត ឈិនឡុង បានវាយគេ គេពឹងឲ្យជួយសង់សឹមៀឲពេលជិៈម៉ូតូដល់កន្លែងកើតហេតុឃើញឈ្មោះដេត វណ្ណលីដា ជាប្អូនជិៈម៉ូតូរបស់បងគេ ក៏កាប់១ដាវចំដៃ ដោយស្មានតែឈ្មោះឈិនឡុង ដែលជាគូទំនាស់ជាមួយឈ្មោះមាស យ៉ត ។លោកបានបញ្ជាក់បន្ថែមថាករនេះ គឺផ្តើមចេញពីឈ្មោះមាស យ៉ត ដែលស្រឡាញ់នារីម្នាក់ជាសង្សារបស់គេ ហើយចាស់ទុំខាងឈ្មោះដេត ឈិនឡុង ជាភាគីរងគ្រោះ មានបំណងចង់ដណ្តឹងនាងនោះមកឲ្យកូនដេត ឈិនឡុងដល់ឈ្មោះមាស យ៉ត មានចិត្តប្រច័ណ្ឌជាមួយឈ្មោះឈិនឡុង ក៏តេទូរស័ព្ទកុហកគ្នីគ្នាគេ​ចោទប្រកាន់ទៅលើឈ្មោះ ឈិនឡុង ថាបានវាយមកលើខ្លួន ។ក្រុមជនដៃដល់ទាំង៥នាក់ កម្លាំងនគរបាលជំនាញអធិការដ្ឋាននគរបាលស្រុកមង្គលបូរី កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ចំណែកបក្សពួកគេ២នាក់កំពុងគេចខ្លួនកម្លាំងនគរបាល ស្រុកកំពុងស្រាវជ្រាវបន្ត ចាប់ខ្លួនមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕