ជិះម៉ូតូបុកគោយន្តកន្រ្តៃបែករយាស់ក្បាលជាពីស្លាប់យ៉ាងអាណោចអាធ័ម

0

ខេត្តកំពង់ធំ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុកនឹង គោយន្តកន្រ្តៃ បណ្តាលឲ្យ បែកក្បាល និងរយាស់ចេញជាពី ស្លាប់យ៉ាងអាណោចអាធ័ម កាលពី ម៉ោង ១៩ៈ១៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ភូមិគរ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគោយន្ដកន្ត្រៃយ៍ នៅគឺ ក្នុងទឹសដៅផ្ទុយគ្នា បណ្ដាលឱ្យស្លាប់០១នាក់ ភេទប្រុស ដោយសារមិនបានពាក់មួកសុវត្ថិភាព រួមទាំង
ខូចខាតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FG.5349 ខណៈបើកបរទិសដៅពីលិចទៅកើត អ្នកបើកបរ ឈ្មោះឃី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិបទុម ឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

ចំណែកអ្នកបើកបរគោយន្ដកន្ត្រៃយ៍ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ តាមការបញ្ជាក់ជាបឋម របស់សមត្ថកិច្ច ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី អ្នកបើកបរម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានទៅបុកទ្រុងរុឺម៉កគោយន្តដែលកំពុងចរាចរក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យស្លាប់ភ្លាម រីឯវត្ថុតាងត្រូវបានយករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចំណារលើ។ដោយ ប៊ុន រដ្ឋា