អភិបាលខេត្តព្រះសីហនុ បានណែនាំអោយមានការយកចិត្តទុកដាក់តាមដានសុខភាព ខណៈវិរុសកូវីដ១៩

0

ខេត្តព្រះសីហនុ អត្ថបទ៖ ខៀវ សាវ៉ុនអភិបាលខេត្តព្រះសីហនុ បានណែនាំអោយមានការយកចិត្តទុកដាក់តាមដានសុខភាព ខណៈវិរុសកូវីដ១៩កំពុងរាលដាលនៅតាខេត្តមួយចំនួននិងជម្រុញដល់ក្រុមគ្រូពេទ្យ មន្ត្រីពាក់ពន្ធ័ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

ស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលនៃវិរុសកូវីដ១៩ ក្តីបារម្ភនិងការភ័យខ្លាចបាននឹងកំពុងកើតមានចំពោះមនុស្សគ្រប់ស្រទាប់វណ្ណៈ។ទន្ទឹមនឹងការព្រួយបារម្ភនិងការភ័យក្លាចឆ្លងជំងឺកូវីដ១៩នេះដែរ បម្រាមនិងវិធានការកាពារដើម្បីទប់ស្កាត់ការឆ្លងក៏បានដាក់ចេញសម្រាប់ណែនាំដល់សាធារណៈជនទូទៅអោយមានការការប្រុងប្រយត្ន័និងការពារសុខភាពខ្លួនផងដែរ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ខែមីនាឆ្នាំ២០២០ អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបន្ថែមដល់មន្ត្រីតាមមន្ទីរអង្គភាព ជាពិសេបុគ្គលិកសុខាភិបាល ដើម្បីអោយយកចិត្តទុកដាក់រួមគ្នាប្រយុទ្ធប្រឆាំងនឹងវិរុសកូវីដ១៩នេះ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ អោយដឹងថា នៅពេលនេះ
ឧបករណ៍និងថ្នាំបាញ់សំលាប់មេរោគ ត្រូវបានចែកជូនទៅអាជ្ញាធរ ក្រុង ស្រុក មន្ទីរអប់រំ សុខាភិបាល ពន្ធនាគារ …..ជាដើម ដើម្បីយកទៅប្រើប្រាស់ក្នុងការយុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគនៅតាមទីកន្លែងចាំបាច់នានាក្នុងខេត្តព្រះសីហនុ។ក្នុងនោះបុគ្គលិកសុខាភិបាលត្រូវបានដាក់អោយប្រចាំការប្តូរវេណគ្នា ដើម្បីត្រៀមចាំផ្តល់ព័ត៌មាន និងជួយសម្របសម្រួលជូនប្រជាជនតាមមូលដ្ឋាននានា ករណីមានការសង្ស័យថាមានឆ្លងកូវីដ១៩។

សូមបញ្ជាក់ថា ខេត្តព្រះសីហនុ បានកើតមានករណីឆ្លងជំងឺកូវីដ១៩ លើជនជាតិចិនម្នាក់ មុនគេអង្អស់នៅកម្ពុជា ហើយក៏បានព្យាបាលបានជាសះស្បើយដោយមន្ទីរពេទយង្អែកខេត្តព្រះសីហនុ។គិតមកដល់ថ្ងៃទី២០ខែមីនាឆ្នាំ២០២០ នេះខេត្តព្រះសីហនុ មិនទាន់មានករណីឆ្លងថ្មីទៀតឡើយខណៈខេត្តមួយចំនួននិងរាជធានីភ្នំពេញកំពុងមានផ្ទុះជាបន្តបន្តាប់។
ទោះជាបែបនេះក្តី ការថែរក្សាសុខភាពរបស់អ្នកខេត្តព្រះសីហនុ ត្រូវបានគេមើលឃើញថាមានការប្រុងប្រយត្ន័និងយកចិត្តទុកដាក់ខ្ពស់។មនុស្សភាគច្រើនបានស្វះស្វែងរកទិញប្រើប្រាស់ម៉ាស់ និងទឹកអាល់កុលលាងដៃ បើទោះជារបស់ទាំងនេះត្រូវបានគេលក់តំឡើងថ្លៃនិងគ្មានការទប់ស្កាត់៕