អភិបាលខេត្ត​កំពង់ចាម​ ទទួល​សំភារៈ​បង្ការ​ទប់ស្កាត់​ជម្ងឺ​ កូវីត-១៩ ពីក្រុមហ៊ុន មេតថេ​ក និង​ជួប​ប្រជុំជាមួយ​តំណាង​ខ្មែរ​ឥស្លាម​

0

កំពង់ចាម​: ថ្លែងនៅក្នុងពិធី​ទទួល ម៉ាស ចំនួន ១.០០០ និង​អាវ​ការពារ​សម្រាប់​ពេទ្យ​ ចំនួន ១.០០០ផង​នោះ​ ឯកឧត្តម អ៊ុន ចាន់​ដា ​អភិបាលខេត្ត​កំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមហ៊ុន មេត​ថេ​ក ខេ​ម​បូ​ឌា លីមីត​ធី​ត ដែលបានយកចិត្តទុកដាក់ ​ក្នុងការបង្ការទប់ស្កាត់​ជម្ងឺ កូ​វីត​-១៩ នេះជាការ​ឆ្លើយតប​ទៅនឹង​ស្ថានភាព បច្ចុប្បន្ន ដែល​អាជ្ញាធរ​ខេត្តកំពង់ចាម​ បាន​នឹង​កំពុងធ្វើការ​ងារ​យ៉ាងសកម្ម ​ក្នុងការ​ការពារ ​និង​ទប់ស្កាត់​ការរីករាលដាល នៃជម្ងឺ កូ​វីត ១៩​ ដូច្នេះតាមរយៈម៉ាស​ទាំង ១.០០០ម៉ាស់ និង​អាវ​ការពារ​ សម្រាប់​ពេទ្យ​ចំនួន ១.០០០នេះ រដ្ឋបាលខេត្តកំពង់ចាម ​នឹងចាត់ចែង​ទៅតាម​តម្រូវការជាក់ស្ដែង ក្នុងការត្រៀមលក្ខណៈសម្បត្តិ ដើម្បី បង្ការការពារការរីករាលដាល នៃជម្ងឺ កូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ដោយ​ឡែក​ នាព្រឹកថ្ងៃទី១៩ ខែមិនា​ ឆ្នាំ២០២០នេះ.ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានធ្វើការជួបប្រជុំជាមួយអ្នកតំណាងបងប្អូនខ្មែរដែលកាន់សាសនាឥស្លាម ដើម្បីកុំអោយមានការរើសអើង​ ដោយ​ឯកឧត្ដម​អភិបាលខេត្ត​បាន​លើក​ឡើង​ថា​ មកដល់ម៉ោងនេះ យើងឃើញមានជនបំពុលសង្គម ដើម្បីប្រយោជន៍បុង្គល និងបក្សពួក ដែល​បានយកប្រធានបទCovid-19 ធ្វើជានយោបាយ​ ដើម្បីបំបែកបំបាក់ផ្ទៃក្នុងរបស់បងប្អូនយើង​ ដូច្នេះ​សូមឲ្យ​បងប្អូនកុំជឿតាមការញុះញង់របស់ជនអគតិទាំងឡាយនោះ​ ហើយ​បេីមានបញ្ហាអីត្រូវទំនាក់ទំនងព័ត៌មានមកថ្នាក់ដឹកនាំរដ្ឋ ឬថ្នាក់ដឹកនាំក្នុងជួរសាសនា​ និង​ជាពិសេស​យើងត្រូវតាមដានជាប្រចាំ​ នូវសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល​ ដែលបានចេញសេចក្តីជូនដំណឹងជាប្រចាំ​ ព្រោះ​ព័ត៌មានដែលផ្សាយចេញពីក្រសួងសុខាភិបាលទើបជាព័ត៌មានពិត។​ ជាមួយ​គ្នានោះ​ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការទប់ស្កាត់​ជម្ងឺ​Covid-19 ដោយមានសមាសភាព​សម្តេច​តេជោ​ ហ៊ុន​ សែន​ និងសម្ដេចក្រឡាហោម ជាប្រមុខដឹកនាំ ហើយរដ្ឋាភិបាលក៏បានសម្រេចលើកពេលកម្មវិធីជួបជុំធំៗទាំងអស់​ ព្រមទាំង​បិទក្លិបសប្បាយដ្ឋាននានា ដើម្បីធានាបាននូវសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
គួរកត់សម្គាល់ផងដែរថា នាពេលថ្មី កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានចេញសេចក្ដីណែនាំ លេខ ០០៥/២០ ចុះថ្ងៃទី១០ មីនា ឆ្នាំ២០២០ ដែលជាវិធានការចាំបាច់មួយចំនួន ដើម្បី ឲ្យលោកអភិបាល នៃគណៈភិបាលក្រុង ស្រុក លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ប្រធានគ្រឹះស្ថានសាធារណៈ និងឯកជន ម្ចាស់រោងចក្រ សហគ្រាស ក្រុមហ៊ុន កសិដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹបកំសាន្តនានា នៅក្នុងខេត្តកំពង់ចាម ដើម្បី រួមគ្នាបង្ការជម្ងឺ Covid-19 នេះផងដែរ​ ៕