សមត្ថកិច្ចខេត្តសៀមរាបបន្តចុះស្រាវជ្រាវ និងនាំខ្លួនជនបំពុលព័ត៌មានតាមបណ្តាញសង្គម អំពីមេរោគកូរ៉ូណា civic-19

0

សៀមរាប៖ កម្លាំងនគរបាលផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្តនាំខ្លួនយុវជនម្នាក់ បន្ថែមទៀត​ក្រោយពីបង្ហោះសារនូវសារសំលេងនូវពត៌មានមិនពិត អំពីមេរោគកូរ៉ូណា ( Civic-19) ។

នៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយដឹងថា : ដោយមានការឯកភាព ពីលោកស្នងការនគរបាលខេត្តសៀមរាប និងសម្របសម្រួលនីតិវិធី ពី លោកកេីត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានដឹកនាំកម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានចុះទៅធ្វើការនាំខ្លួន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ NgorKav Tong ដែលមានអ្នកប្រើប្រាស់ ឈ្មោះ ង៉ោ កាវតុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ ជាងជួសជុលទូរស័ព្ទ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់ក្តី០២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះសារសំលេង នូវព័ត៌មានមិនពិត ដែលបានធ្វើអោយបានការភ្ញាក់ផ្អើយដល់ ប្រជាពលរដ្ឋនៅផ្សារកំពង់ក្តី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ កន្លងទៅ​ ។

ក្រោយការសាកសួររបស់សមត្ថកិច្ច សាមីខ្លួនបានសារភាព និងទទួលស្គាល់នូវទោសកំហុស ហើយសមត្ថកិច្ចក៏បានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងមានការធានាពីសំណាក់អាណាព្យាបាល មុនអនុញ្ញាតអោយត្រឡប់ទៅគេហដ្ឋានវិញ ៕