ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឺងត្រែង សម្រេចប្រើប្រាស់ទីតាំង ចំនួន២ បន្ថែមទៀត សម្រាប់ត្រៀមពិនិត្យ ថែទាំ និងព្យាបាលជម្ងឺវីរុសកូរ៉ូណា ឬកូវីដ១៩

0

ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរខេត្តស្ទឺងត្រែង បានសម្រេចយកទីតាំងចំនួន២ បន្ថែមទៀត សម្រាប់ទុកត្រៀមពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩ ដូច្នេះទីតាំងសរុបទាំងអស់មានចំនួន៣កន្លែង គឺទីតាំងទី១នៅ អាគារមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ចំនួន៣០បន្ទប់ ទីតាំងទី២ នៅសណ្ឋាគា សេកុងស្តារ មានចំនួន៣៣បន្ទប់ និងទីតាំងទី៣ នៅសាលាពេទ្យភូមិភាគខេត្តស្ទឹងត្រែង ចំនួន១២បន្ទប់ ។

លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា:
ទីតាំងទាំងអស់កំពុងបំពាក់ បរិក្ខាពេទ្យដើម្បីឲ្យបានរួចរាល់ ឆាប់បំផុត ព្រោះថាស្ថិតិពលករ ដែលមកពីបរទេសមានចំនួនជាង២០នាក់ហើយ មកកាន់ខេត្តស្ទឹង
ត្រែងយើង បើគិតត្រឹមថ្ងៃទី២៤មីនានេះ
ហើយបាននាំមកពិនិត្យនៅមន្ទីរពេទ្យបានចំនួន៥នាក់ហើយដែរ តែមិនមានន័យថាពួកគាត់មានផ្ទុកវីរុសកូវីដ-១៩នោះទេ គ្រាន់តែថា ពួកគាត់ គឺមកពីធ្វើពលករនៅបរទេស ។
លោកក ម៉ុម សារឿន អភិបាលខេត្តស្ទឺងត្រែង បានជំរុញឲ្យប្រធានមន្ទីរសុខាភិបា
លខេត្ត បើក្នុងករណីសង្ស័យ គឺ មិនឲ្យយកអ្នកទៅមន្ទីរពេទ្យឡើយ ដោយឲ្យពួក
គាត់ មកសំរាក និងពិនិត្យនៅទីតាំងទាំង៣ខាងលើនេះ ដាច់ដោយឡែក គឺមិនចង់ឱ្យមានការចំឡង ជម្ងឺដល់អ្នកជម្ងឺដទៃ ទៀត ដែលកំពុងសម្រាកនៅឯមន្ទីរពេទ្យបង្អែកខេត្តនោះទេ ។

លោកអភិបាលខេត្ត បានបន្ថែមថា:ខណៈពេលមានករណីសង្ស័យ ត្រូវដឹកបញ្ជូន មកទីតាំងទាំង៣ ហើយត្រូវមានកម្លាំងនគ
របាល រឺ កម្លាំងអាវុធហត្ថ នៅការពារជុំវិញបរិវេណ នៃទីតាំងទាំង៣ ដើម្បីកុំឲ្យ អ្នកសំរាកពិនិត្យ ចេញចូល វាអាចងាយរង
គ្រោះដល់អ្នកដ៏ទៃ ខណៈគាត់ចេញពីបរិ
វេណ ទីតាំងពិនិត្យ ថែទាំ ៕ ដោយ:ម៉ាវិន