អាជ្ញាធរខេត្ត កំពង់ចាម បេីក យុទ្ធនាការ ក្តៅ នៅតាមមូលដ្ឋាន ដើម្បីទប់ស្កាត់ការ រាតត្បាត នៃ ជំងឺ កូវីដ១៩

កំពង់ចាម : ដើម្បីទប់ស្កាត់ការឆ្លង រាតត្បាត នៃ ជំងឺ កូវីដ ១៩ នៅ គ្រប់ មូលដ្ឋាន ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក្រោយ ពី ទទួល ការ ណែនាំ ពី ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណកម្មការប្រយុទ្ធប្រឆាំងជំងឺcovid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ ក្រុង-ស្រុក នៃ ខេត្ត កំពង់ចាម បាន បេីក យុទ្ធនាការ យ៉ាង ក្ដៅ គគុក ដោយ ប្រើប្រាស់ រថយន្ត ឬ ម៉ូតូ ជា មធ្យោបាយ ភ្ជាប់ ជាមួយ ឃោសនា ស័ព្ទ ដេីម្បី ធ្វើ ការ ផ្សព្វផ្សាយសារអប់រំ អំពីវិធានការនានា ក្នុង ការ ទប់ស្កាត់ ការ រាតត្បាត នៃ ជំងឺ កូវីដ ១៩ នៅ គ្រប់ ច្រកល្ហក ផង ដែរ ។

ជាក់ស្ដែង នាព្រឹក ថ្ងៃ ទី ២៥ ខែមិនា ឆ្នាំ ២០២០នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ ក៏ដូចជា នៅ តាម បណ្ដា ក្រុង -ស្រុក ទូទាំង ខេត្ត កំពង់ចាម បានដឹកនាំកម្លាំង និង មន្ត្រី ពាក់ព័ន្ធ ចុះផ្សព្វផ្សាយ ដោយចាក់ សារសំឡេងអប់រំនៅតាមទីសាធារណ: និង ទីផ្សារ នានា តាម សេចក្តី ជូន ដំណឹង របស់ ក្រសួង សុខាភិបាល ក៏ដូចជា គោលការណ៍ របស់ រដ្ឋបាល ខេត្តកំពង់ចាម ដែល មាន ខ្លឹមសារ ថា ១ -ត្រូវ លាង សម្អាត ដៃ ឲ្យ បាន ស្អាត ញឹកញាប់ ជា មួយ នឹង សាប៊ូ ឬ អាល់កុល ជាប់ ជា ប្រចាំ ។
២-ត្រូវ ផ្ទប់ មាត់ ច្រមុះ នៅ ពេល ក្អក កន្តាស់ ដោយ ប្រើ កែង ដៃ ឬក្រដាស់ អនាម័យ រួច បោះ ចោល ក្នុង ធុង សំរាម ភ្លាម ហើយ លាង សម្អាត ដៃ នឹង សាប៊ូ ឲ្យ បាន ស្អាត ។
៣ -ត្រូវ នៅ ឲ្យ ឆ្ងាយ ពី អ្នក មាន ជំងឺ គ្រុន ក្ដៅ ក្អក កន្តាស់ ផ្តាសាយ ។
៤-ត្រូវ ជៀសវាង ការ ជួបជុំ កន្លែង ដែល មាន មនុស្ស ចូលរួម ច្រើន ។
៥-បេី សិន ជា មាន រោគ សញ្ញា ណា មួយ ឬ មាន បញ្ហា សុខភាព ផ្សេង ៗ សូម ប្រញាប់ ទៅ មណ្ឌល សុខភាព ឬ មន្ទីរ ពេទ្យ ដែល នៅ ជិត បំផុត ។
៦-ចំពោះ បង ប្អូន ប្រជាពលរដ្ឋ ដែល ទើប តែ វិល ត្រឡប់ មក ពី ក្រៅប្រទេស ត្រូវ នៅ តែ ក្នុង ផ្ទះ រយៈ ពេល ១៤ ថ្ងៃ គិត ចាប់ ពី ថ្ងៃ មក ដល់ ដោយ ត្រូវ អនុវត្តន៍ ដូច ខាង ក្រោម គឺត្រូវ នៅ ក្នុង បន្ទប់ ដាច់ ដោយ ឡែក ដែល មាន ខ្យល់ អាកាស បរិសុទ្ធ ចេញ ចូល បាន ល្អ សូម នៅ ឲ្យ ឆ្ងាយ ពី សមាជិក គ្រួសារ ចម្ងាយ ២ ម៉ែត្រ ត្រូវ លាង ដៃ ងូតទឹក សម្អាត ខ្លួន ប្រាណ ប្រដាប់ ប្រដាប្រេី ប្រាស់ ផ្សង ៗ និង ផ្លាស់ប្ដូរ សម្លៀក បំពាក់ ដែល បាន បោក គក់ រួច ឲ្យ បាន ញឹកញាប់ ហើយ តាមដាន សុខភាព ផ្ទាល់ ខ្លួន ប្រសិន បើ ក្តៅ ខ្លួន ក្អក កន្តាស់ ឬ ពិបាក ដក ដង្ហើម សូម ទាក់ទង ទៅ លេខ ទូរស័ព្ទ ១១៥ ជា បន្ទាន់ ដេីម្បី ពិគ្រោះយោបល់ ជា មួយ នឹង គ្រូ ពេទ្យ សង្ឃឹម ថា បងប្អូន ប្រជាពលរដ្ឋ មាន ការ យល់ដឹង នឹង អនុវត្តន៍ តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ដើម្បី សុខភាព យើង ទាំង អស់ គ្នា ៕