អនុវត្តតាមលក្ខន្តិកៈរបស់សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ក្នុងការឧត្ថម្ភថវិកាជូនដល់សមាជិកសមាគមន៍ និងស្វាមី -ភរិយាដែល 

ខេត្តកំពង់ឆ្នាំងះនៅរសៀលថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៤.០០ នាទី គណៈកម្មាធិការមូលដ្ឋា ន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ និងជាប្រធានគណ:កម្មាធិការមូលដ្ឋាន តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា មានកិត្តិយសបានដឹកនាំគណៈកម្មាធិការមូលដ្ឋាន នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ធ្វេីការប្រគល់ថវិកាឧបត្ថម្ភ របស់សមាគមជូនដល់៖

-លោកស្រី មុត ខៀវ ត្រូវជាភរិយារបស់សព លោកអនុសេនីយ៍ឯក ប្រាក់ យ៉េន នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជលសារ នៃអធិការដ្ឋាននគរបាល ស្រុកជលគិរី ដែលបានទទួលមរណ:ភាពកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ ដោយសារជម្ងឺមហារីកក្នុងមាត់ នូវថវិកាចំនួន ៦,០០០,០០០រៀល (ប្រាំមួយលានរៀល)។

ក្នុងឱកាសនោះ លោកឧត្តម សេនីយ៍ទោ ខូវ លី ស្នងការ នគរបាលខេត្តកំពង់ឆ្នាំង បាន ពាំ នាំនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានកិត្តិយស សមាគមន៍មិត្តនគរបាលជាតិកម្ពុជា និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមន៍មិត្តនគរបាលជាតិកម្ពុជា ព្រមទាំងការផ្តាំផ្ញើពីគណ:កម្មាធិការមូលដ្ឋានចំពោះគ្រួសារនៃសព និងសម្តែងនូវការសោកស្តាយចំពោះការបាត់បងគ្រួសារ របសសមាជិកសមាគម ក្នុងនាមគណ:កម្មការមូលដ្ឋាននិងខិតខំយកចិត្តទុកដាក់ថែររក្សារគ្រួសារសព ជាសមាជិកអោយរស់នៅបានសមរម្យ៕គឹមសៀន