រថយន្តសាំយ៉ុងបុកគ្នាជាមួយរថយន្តសាម៊ុយ មន្ទីរពេទ្យព្រះកុសុមៈខណៈដែលកំពុងដឹកអ្នកជំងឺ!

ភ្នំពេញ៖ រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យព្រះកុសមៈ ដឹកអ្នកជំងឺក្នុងរថយន្ត បានរងការខូចខាត បន្ទាប់បើកបរឆ្លងផ្លូវត្រូវរថយន្ត សាំយ៉ុង បុកពេញទំហឹង បណ្ដាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃត្រង់ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០ ចំណុចស្តុបបឹងកក់ ស្ថិតនៅតាមបណ្ដោយផ្លូវលេខលេខR6 កែងផ្លូវលេខR5 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ រថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២AF-៥៨៦៤ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខR6 ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្របពេលដែលមកដល់ចំណុចកើតហេតុ ស្តុបបឹងកក់ក៏ស្រាប់តែមានរថយន្តសង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យ ព្រះកុសុមៈ ដឹកអ្នកជំងឺ ក្នុងរថយន្តទៅកាន់មន្ទីរពេទ្យកាល់ម៉្រែត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខR5 ទិសដៅពីជើងទៅត្បូងថែម

ទាំងបើកស៉ីរ៉ែន សុំផ្លូវ ដើម្បីដឹកអ្នកជំងឺយកទៅមន្ទីរពេទ្យ ខណៈពេលដែលឆ្លងផ្លូវ ជិតផុតទៅហើយនោះ ក៏ត្រូវរថយន្តសាំយ៉ុង បុកពេញទំហឹង ចំពាក់កណ្ដាលរថយន្តសង្គ្រោះបន្ទាន់ ប៉ើងទៅកល់ខឿនសួនច្បារ បណ្ដាលឲ្យរងការខូចខាតមួយចំហៀងខាងឆ្វេង ចំណេករថយន្តសាំយ៉ុងបានរងការខូចខាតមួយកំណាត់មុខ។ហើយភ្លាមនោះអ្នកបើករថយន្តសាំយ៉ុងបានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែភ្ងៀវដែលជិះរថយន្តគាត់នាំគ្នាយកឥវ៉ាន់ចុះចេញឡានដើម្បីទៅរករថយន្តផ្សែងទៀតធ្វើដំណើរទៅបន្ត។

ក្រោយពេលដឹកអ្នកជំងឺចេញពីមន្ទីរពេទ្យព្រះកុសុម:បានពាក់កណ្ដាលផ្លូវក៍ត្រូវរថយន្តសាំយ៉ុងបុកទៅមុខលែងរួចភ្លាមអ្នករថយន្តពេទ្យបានទាក់ទងទៅខាងមន្ទីរអោយចេញរថយន្តមួយគ្រឿងទៀតមកដឹកអ្នកជំងឺយកមន្ទីរកាល់ម៉ែត្របន្តដើម្បីសង្រ្គោះអាយុជីវិតគាត់ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និង រាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សារទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ និង បានហៅរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យកាល់ម៉ែត្រ ដឹកអ្នកជំងឺ យកទៅសង្គ្រោះបន្តផងដែរ៕