លោកជំទាវ តុង ណារី ដឹកនាំក្រុមការងារចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ នៅបរិវេណវត្តត្រពាំងធម៌ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច

0

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តកំពង់ឆ្នាំង រួមជាមួយអាជ្ញាធរ និងសម្ពន្ធយុវជនស្រឡាញ់សន្តិភាពស្រុក បានចុះបិទខិតប័ណ្ណផ្សព្វផ្សាយវិធានការការពារវីរុសកូវីដ ១៩ នៅបរិវេណវត្តត្រពាំងធម៌ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារក៏បានបិទខិតប័ណ្ណផ្សព្វផ្សាយ នៅតាមកុដដើម្បីឱ្យព្រះសង្ឃគ្រប់ព្រះអង្គ និងយាយជី តាជី អ្នកឆ្លងកាត់ចេញចូលក្នុងទីធ្លារវត្តបានយល់ដឹងពីការធ្វើអនាម័យ លាងដៃ និងសាប៑ូ ឬអាល់កុល ហូបម្ហូប បន្លែឆ្អិនល្អ ដើម្បីប្រយុទ្ធប្រឆាំង នឹងការពារកុំអោយមានការរីករាលដាលមេរោគថ្មីនេះ ៕