សង្ស័យមានអ្នកលួចដុត ធ្វើរអោយភ្លើរឆេះព្រៃលិចទឹក ក្នុងសង្កាត់ជ្រាវ ជាច្រើនថ្ងៃ រហូតមកដល់ពេកនេះគ្រប់គ្រងមិនទាន់បាន

0

សៀមរាប៖ ភ្លើងឆេះព្រៃលិចទឹកជាច្រើនថ្ងៃមកហើយ អជ្ញាធរបានចុះទៅពន្លត់ភ្លើងដែលកំពុងឆេះនៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០។ ចូលរួមសហការរួមមាន៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវលោកអភិបាលរងក្រុងសៀមរាប កម្លាំងមន្ទីររ៉ែនិងថាមពល មន្ទីរបរិស្ថាន មន្ទីរសាធារណះការ រដ្ឋាបាលជលផល លោកចៅសង្កាត់ជ្រាវ ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ-អនុភូមិទាំង០៧ កម្លាំងប្រជាការពារ និងកម្លាំងសហគមន៍បឹងពារាំងសង្កាត់ជ្រាវ បានចុះអន្តរាគមន៍ជួយ ត្រួសត្រាយព្រៃ ដើម្បីធ្វើផ្លូវ ចូលពន្លត់ភ្លើងឆេះព្រៃ ដែលបានអូសបន្លាយរយះពេល០៣ថ្ងៃមកហើយ(គិតត្រឹមថ្ងៃនេះ) ទីតាំងភ្លើងឆេះ ស្ថិតនៅក្នុងតំបន់ព្រៃខ្នងចម្ការ ក្នុងភូមិសាស្រ្តភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង-ខេត្ត
សៀមរាប។
រហូតមកដល់យប់ថ្ងៃទី២៨នេះលទ្ធផលនៃកិច្ចអន្តរាគមន៍៖គ្រប់គ្រងបានប្រហែល%៦០ ហើយនឹងបន្តធ្វើនៅព្រឹកថ្ងៃទី ២៩/០៣/២០២០តទៀត ៕