កងរាជអាវុធហត្ថក្រុងស្ទឹងសែន ឃាត់រថយន្ត lexus Rx300 ដឹកឈើប្រណិត

0

កំពង់ធំ: នៅវេលាម៉ោង16:30 នាទី ថ្ងៃទី 29 ខែមីនា ឆ្នាំ 2020 កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថក្រុង ឃាត់រថយន្តចំនួន01គ្រឿង ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2F 2441 ដឹកឈើសុក្រម ចំនួន 16ដុំ (មិនទាន់វាស់វែង) និងឃាត់ខ្លួនជនសង្ស័យចំនួន01នាក់ ឈ្មោះ សួន រីម ភេទប្រុស អាយុ 32 ឆ្នាំ រស់នៅភូមិ ត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំ ខេត្តកំពត ។ ចំពោះជនសង្ស័យនិងវត្ថុតាងកម្លាំងកងរាជអាវុធហត្ថក្រុង កសាងនីតិវិធីបន្តបញ្ជូនទៅកាន់កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសុំរឿងតាមនិតិវិធី ច្បាប់បន្ត។