ច្រានចោលពាក្យចចាមអារាម៖ អ្នកប៉ោយប៉ែត២៣នាក់ដែលផ្តល់សំណាកវិភាគ គ្មានអ្នកស្លាប់ទេ

0

បន្ទាយមានជ័យ  រដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យច្រានចោលពាក្យចចាមអារ៌ាមឬដំណឹងប្រឌឹតដែលថាអ្នកប៉ោយប៉ែតចំនួន២៣នាក់បានស្លាប់បន្ទាប់ពីយកសំណាកទៅពិនិត្យឃើញឆ្លងមេរោគកូវីដ១៩នោះ ។
ពាក្យចចាមអារ៉ាមនោះបានឭផុលផុសឡើងខ្លាំងកាលពីល្ងាចដល់យប់ថ្ងទី២៨ខែមីនាឆ្នាំ២០២០ ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៩មីនា២០២០ បានបំភ្លឺជូនសាធារណៈជន ហើយក៏បានផ្តល់សម្ភាសន៍ដល់កាសែតរស្មីកម្ពុជាផងដែរ នូវករណី២ ÷ ទី១- ករណីពលរដ្ឋ២៣នាក់រស់នៅនិងធ្វើការនៅក្រុងប៉ោយប៉ែតដែលមន្ទិរពេទ្យបង្អែកក្រុងប៉ោយប៉ែតនិងមន្ទីរសុខាភិបាលខេត្ត បង្ហាញតារាងបញ្ជីថាបានប៉ះពាល់នឹងអ្នកជម្ងឺកូរ៉ូណា ៣ប្រភេទឹប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជម្ងឺ ។ ប៉ះពាល់អ្នកស្លាប់ដោយវីរុសកូរ៉ូណានិងកន្លែងដែលអ្នកជម្ងឺរស់នៅ ហើយយកសំណាកវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រ កម្ពជានោះ គឺលទ្ធផលបង្ហាញថា មានតែម្នាក់ប៉ុណ្ណោះវិជ្ជមានកូវីត១៩ ។ ២២នាក់ទៀតអវិជ្ជមានកូវីត១៩ ហើយមិនមានអ្នកណាស្លាប់ឡើយ។
ពោលគឺកុំថាឡើយនៅខេត្តបន្ទាយមានជ័យ សូម្បីនៅទូទាំងប្រទេសកម្ពុជាយើងក៏មិនទាន់មានអ្នកជមកងឺូវីត១៩ណាម្នាក់បានស្លាប់ឡើយ។
លោកអ៊ុំ រាត្រី បានរំលឹកថា អោយបងប្អូនប្រជាពលរដ្ឋនិងសាធរណជនបង្កប្រុងប្រយ័ត្ន ប្រឆាំងមេរោគ/ជម្ងឺកូវីត១៩អោយបានខ្លាំងក្លា ហើយតាមដានព័ត៌មានផ្លូវការពីក្រសួងសុខាភិបាល។
ហើយកុំភ័ន្តច្រឡំឬជឿលើដំណឹងអកុសលដែលគ្មានប្រភព គ្មានជំនាញ គ្មានស្ថាប័នឬឈ្មោះររូបវ័ន្តបុគ្គល និតិបុគ្គលច្បាស់លាស។
ចំពោះចំណុចទី២ លោកអ៊ុំ រាត្រី បានបំភ្លឺថា ៖នៅបន្ទាយមានជ័យមានអ្នកឆ្លងជម្ងឺកូវីត១៩ ចំនួន ២នាក់ដែលចូលសម្រាក ថែទាំនិងដាក់អោយនៅដាច់ដោយឡែកនៅមន្ទិរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីតាំងពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០មក ។
ដល់ល្ងាចថ្ងៃទី២៧មីនា បុរសអាយុ៤១ឆ្នាំម្នាក់ ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេសុីនោះ បានសះស្បើយ ហើយត្រូវបានមន្ត្រីថ្នាក់ដឹកនាំនិងគ្រួពេទ្យ មន្ត្រីសាច់ញាតិជូនដនើរពីមន្ទិរពេទ្យដល់ផ្ទះនៅភូមិគោរដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។
ឯកឧត្ដម បានស្រង់ប្រភពគ្រូពេទ្យនិងមន្ត្រីសុខាភិបាលដែលថា ៖នៅថ្ងៃទី២៩មីនា អ្នកជម្ងឺម្នាក់ទៀតពលរដ្ឋខ្មែរអាយុ៣១ឆ្នាំ ជាពលករត្រឡប់ពីប្រទេសថៃរស់នៅភូមិព្រៃឬស្សសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ក៏បានសះស្បើយម្នាក់ទៀត ហើយត្រូវជូនដំណើរចេញទៅផ្ទះ នៅរសៀលថ្ងៃទី២៩ខែមីនា ៕