ឯកឧត្តម អម សុភា អញ្ជើញដឹកនាំ ក្រុមការងារ និង អនុសាខាកាកបាទក្រហម កម្ពុជា ស្រុករលាប្អៀរ ចុះជួប សំណេះសំណាល និង ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស មកស្រុកកំណើតវិញ

កំពង់ឆ្នាំង៖ នៅ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា លោក យង់ សៅវុឌ្ឍី ប្រធានកិត្តិយសអនុសាខាស្រុក លោកស្រី អោក សុភារី សមាជិកអនុសាខាស្រុក មន្ដ្រី និងយុវជនអនុសាខា រួមជាមួយអាជ្ញាធរឃុំ ភូមិ នាយប៉ុស្តិ័នគរបាលឃុំជើងគ្រាវ បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយណែនាំការបង្ការ ទប់ស្កាត់ វីរុសកូវីដ ១៩ ដល់ប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃ (ចំណាកស្រុក) ស្ថិតក្នុងភូមិសូភី ០៩នាក់ ភូមិត្រពាំងពពេល ០៥នាក់ និងភូមិដំណាក់កី ២៣នាក់ ក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានមា ន មតិសំណេះ សំណាល និង អប់រំផ្សព្វផ្សាយ ណែនាំ ដល់ពួកគាត់ឲ្យ ដាក់ខ្លួននៅដាច់ដោយឡែកពីបងប្អូន ឱពុកម្តាយ កូន ប្រពន្ធ ញាតិមិត្ត និងមិនអនុញ្ញាឲ្យចេញដើរ រហេតរហូតរយៈពេល ១៤ ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីដ ១៩។

បន្ថែម ពីនោះ ឯកឧត្តម ប្រធាន លោកជំទាវ និងក្រុមការងារ ក៏ បានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ដូចជា៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ។
៤. ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់។
៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ។
៧.ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសវាងការទទួលពត៌មានពុំមានប្រភពមិនច្បាស់លាស់ និងភូតកុហក ៕(ប្រភព៖ សាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ)