កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ០៧នាក់ពាក់ពន្ធ័នឹងករណីប្រើប្រាស់គ្រឿងញៀន!

ភ្នំពេញ៖នៅថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ វេលាម៉ោង១២ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យ០៧នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិទ្រុងមាន់ សង្កាត់អូរបែក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ០៧នាក់រួមមាន ៖១-ឈ្មោះ លី កុសល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ២-ឈ្មោះ ពេជ្រ សីហា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៣-ឈ្មោះ ម៉ី កប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៤-ឈ្មោះ សេង ថៃ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ , ៥-ឈ្មោះ ជួន រ៉ាឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៦-ឈ្មោះ អ៊ឹម វុឌ្ឈតារា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅប្ទប់ជួល ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ , ៧-ឈ្មោះ អៀង សេងជា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ(ពិនិត្យទឹកនោម) ដកហូតទូរសព្ទ័ដៃ០២គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕