អាជ្ញាធរ ខេត្តកំពង់ចាម បំពាក់ ម៉ាស៊ីនសម្លាប់មេរោគ កូវីដ ១៩ ដោយ ស្វ័យប្រវត្តិ ៦គ្រឿង នៅ តាម ទីសាធារណៈ

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធ នឹង ជំងឺ កូវីដ ១៩ បាន បំពាក់ ម៉ាស៊ីន បាញ់ សម្លាប់ មេរោគ កូវីដ ១៩ ដោយ ស្វ័យប្រវត្តិ ចំនួន ៦គ្រឿង នៅតាមទីសាធារណៈ សំខាន់ៗ នៅក្នុងក្រុងកំពង់ចាម ខណៈ ដែល អ្នក ផ្ទុក វីរុស កូរ៉ូណា ទាំង ១៦នាក់ ក្នុង ខេត្តកំពង់ចាម ត្រូវ បាន ព្យាបាល ជាសះស្បើយ អស់ ហើយ គិត ត្រឹម ថ្ងៃ ទី ១៨ ខែមេសា ឆ្នាំ ២០២០នេះ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដាក់ចេញនូវ វិធានការ បង្ការ ទប់ស្កាត់ ការ ឆ្លង រាតត្បាត នៃ ជំងឺ កូវីដ ១៩ ដល់ មន្ត្រី រាជការ អាជ្ញាធរ មូលដ្ឋាន កងកម្លាំង ប្រដាប់ អាវុធ ក៏ដូចជា បងប្អូន ប្រជាពលរដ្ឋ ឲ្យអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដោយផ្តើមចេញពីការថែរក្សាអនាម័យផ្ទាល់ខ្លួន ក្នុង គ្រួសារ កន្លែង ធ្វើការ ក៏ដូចជា នៅ ទីសាធារណៈ ជៀសវាងការជួបជុំគ្នា ក្នុង ពិធី ធំ ៗ និង ត្រូវ ពាក់ម៉ាស់ នៅ ទីប្រជុំជន ព្រមទាំង លាងសម្អាតដៃដោយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ និង វាស់ស្ទង់ កម្ដៅ ជា រៀង រាល់ ថ្ងៃ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល ផងដែរ ។
គួរ បញ្ជាក់ ផង ដែរថា បេី ទោះបីជា ខេត្តកំពង់ចាម មាន អ្នក ផ្ទុក ជំងឺ កូវីដ ១៩ ចំនួន ១៦នាក់ ហើយ ត្រូវ បាន ព្យាបាល ជាសះស្បើយ អស់ ហើយ ក្កី តែ មិន ត្រូវ មាន ការ ធ្វេសប្រហែស នោះ ទេ គឺ ប្រើ វិធី ការពារ វា ប្រសើរ ជាង ព្យាបាល ដូច ជា ការ បំពាក់ ម៉ាស៊ីន បាញ់ សម្លាប់ មេរោគ កូវីដ ១៩ ដោយ ស្វ័យប្រវត្ត នេះ ជា វិធី ការពារ យ៉ាង ល្អ ប្រសើរ ផង ដែរ ៕