រថយន្តបាឡែន លោតចូលទៅត្រាំទឹកដោយមិនបានដឹងខ្លួន

 កំពង់ឆ្នាំង:ហេតុការណ៍ក្រឡាប់រថយន្តមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 53 ចំណុចមុខក្លោងទ្វារវត្តព្រះរាមរង្សី ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ប្រជាពលរដ្ឋ អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានបញ្ជាក់ ក្រោយពេលកើតហេតុថានៅម៉ោងប្រហែល 5:00 នាទីល្ងាចថ្ងៃទី 19 ខែមេសាឆ្នាំ 2020 គាត់បានឃើញរថយន្តបាឡែនពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ2A:3402បើកបរដោយបុរសពីរនាក់ (មិនស្គាល់ឈ្មោះ)ក្នុងល្បឿនលឿនគួរសមធ្វើដំណើរពីកើតទៅលិចមកដល់ចំណុចផ្លូវបត់ចូលខ្លោងទ្វារវត្តព្រះរាមរង្សីភូមិព្រះរាមរង្សីឃុំជ្រៃបាក់ បានបទចូលទៅតាមផ្លូវវត្តព្រះរាមរង្សីតែដោយសារល្បឿនលឿនពេកទើបបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងធ្លាក់ចូលទៅក្នុងអូរត្រាំទឹកតែម្ដងទៅ។ -ក្រោយពេលក្រឡាប់បុរសពីរនាក់ដែលនៅក្នុងរថយន្តបានវាយកញ្ចក់ឡានវាចេញមកដោយសុវត្ថិភាពមិនមានអ្នកណារងរបួសធ្ងន់ធ្ងរទេ៕