ឯកឧត្តម អ៊ុយ ថន ប្រគល់ផ្ទះ១ខ្នងជូនប្រជាពលរដ្ឋពិការនៅភូមិគោគតែកជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង!

0

ខេត្តស្វាយរៀង៖ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រា បានអញ្ជើញជាអធិបតីក្នុងពិធីពិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋឈ្មោះ ចាន់ គោយ ជាស្ត្រីមេម៉ាយពិការជើងខាងស្តាំ ស្ថិតនៅភូមិគោគតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា និងជាអំណោយរបស់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។

សូមបញ្ជាក់ផ្ទះ១ខ្នងនេះដែលមានបណ្តោយ ៦ ម៉ែត្រ និងទទឹង ៤ម៉ែត្រ សង់អំពីថ្ម ប្រក់ស័ង្កសី សរុបចំណាយគិតជាទឹកប្រាក់ ២.២៥០ដុល្លារ ។

ក្នុងកម្មវិធីប្រគល់ផ្ទះនេះផងដែរឯកឧត្តម អ៊ុត ថន អនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រាបាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផនប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកចន្ទ្រា និងក្រុងបាវិត សំភារះរួមមាន:
អង្គរ ៥០ គីឡូ មី ១កេស ទឹកត្រី ១យួ ទឹកសីុអីុវ១យួ ត្រីខកំប៉ុង១យូ និងថវិកា ៥០០០០រៀលជូនដល់ម្ចាស់ផ្ទះថ្មី
បានអញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ លោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក ប្រធានកា.រិ អន្តរិស័យសាលាស្រុក លោកមេបញ្ជាារ បញ្ជាការរង កងរាជអាវុធហត្ថស្រុក លោកមេឃុំចន្រ្ទា និង លោកមេភូមិគោគតែក ។

បន្ទាប់មកបានពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋនៅភូមិគោកតែក ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា បានអញ្ជើញចូលរួមក្នុងពិធីនេះដែររួមមានលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា លោកនាយករដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអន្តរវិស័យសាលាស្រុកចន្ទ្រា ក្រុមប្រឹក្សាឃុំចន្ទ្រា និងប្រជាពលរដ្ឋក្នុងភូមិគោកតែក សរុបវត្តមានចូលរួម ១០៥នាក់ ស្រី ៥៩ នាក់ ។

ក្នុងឱកាសនោះដែរឯកឧត្តមគណៈអធិបតី បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលមកចូលរួម ដោយក្នុងម្នាក់ៗទទួលបានក្រមា០១ ផងដែរ
ជាអំណោយរបស់ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានក្រុមការងារចុះជួយស្រុកចន្ទ្រា៕