ចាប់ខ្លួនជាងទូរស័ព្ទពីរនាក់នៅខេត្តសៀមរាបករណីគ្រឿងញៀន

ខេត្តសៀមរាប៖ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការចាប់ខ្លួនពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន។ហេតុការណ៍ធ្វើឡើងនៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៩ខែមេសាឆ្នាំ ២០២០ នៅចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុង សៀមរាប ខេត្ត សៀមរាប។ដោយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកអនុសេនីយ៍ឯក ធាវ ច័ន្ទតារា។ជនសង្ស័យ០១.ឈ្មោះជ្រឹង គឹមសៀង ភេទប្រុសអាយុ៣៣ ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។០២,ឈ្មោះគង់ សុភី ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរ មុខរបរជាងទូរស័ព្ទ រស់នៅភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ករណីនេះដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន១៥កញ្ចប់ ទម្ងន់៤៥១,៥៥ក្រាមថ្នាំwyចំនួន៨គ្រាប់ ទម្ងន់០,៩០ក្រាមថ្នាំក្រវីពណ៌ផ្កាឈូកសញ្ញាក្បាលចំនួនមួយគ្រាប់ ទម្ងន់០,៤១ក្រាមទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានកំលាំងអាវុធហត្ថបញ្ជូនទៅតុលាការនៅថ្ងៃនេះ៕