នគរបាលខណ្ឌឫស្សីកែវបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់

0

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ចុះប្រតិបត្តិការបង្រ្កាបជាក់ស្តែង ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចផ្លូវលំ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់។

សមត្ថកិច្ចបានអោយដឹងថាឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់មាន៖១-ឈ្មោះ សរ សុខហារីន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេជាងភ្លើង មានទីលំនៅ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២-ឈ្មោះ ផេង តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិបាសិត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។៣-ឈ្មោះ បូន ចាន់ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិបឹង ឃុំស្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។៤-ឈ្មោះ ឌីម ស៊ឹម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ការដ្ឋានសាងសង់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។វត្ថុតាងដកហូតបានម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់។បច្ចុប្បន្ន ជនស្ស័យទាំង ០៤នាក់ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕