ស្ថានភាពវីរុសកូវីដ១៩ នៅអាមេរិចនៅតែមានស្ថានភាពក្ដៅករគុក

អន្តរជាតិ៖ តាមប្រពភព័តមានដែលចេញពីគេហទំព័រ worldometer នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល ២៤ម៉ោង ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាម៉េរិក កើនជាង២ម៉ឺននាក់ និង១,៤៣៣នាក់ទៀតបានស្លាប់។សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះ សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លងសរុបជិត៨០ម៉ឺននាក់ ក្នុងនោះមាន៤២,៥១៤ សា្លប់និង១៣,៩៥១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធរ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសឈរនៅតារាកំពូល ដែលមានអ្នកឆ្លងច្រើនជាងគេលើសកលលោក។គួរម្លឹកផងដែរថា នៅទូទាំងពិភពលោកទាំងមូលមានអ្នកកូវីដ១៩សរុបមាន៖ ២,៤៨១,២៨៧ករណី ក្នុងនោះមានអ្នកជំងឺ១៧០,៤៣៦នាកស្លាប់, ៦៤៦,៨៥៤ជាសះស្បើយ និង ៥៦,៧៦៦ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕