ស្លាប់២នាក់ ខូចខាតម៉ូតូ១គ្រឿង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុករថយន្តកែច្នៃចំពីក្រោយ

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ថ្ងៃចន្ទ​ ១៣រោច ខែចេត្រ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ៤៥នាទី នៅលើផ្លូវលំក្រាលកៅស៊ូ ភូមិរូង​ ឃុំក្រវ៉ា​ ស្រុកបារាយណ៏ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុករថយន្តកែច្នៃ ពីក្រោយទិសដៅស្របគ្នា(ពីជើងទៅត្បូង) បណ្ដាលអោយ ស្លាប់មនុស្ស​ ០២នាក់ (ប្រុស) ខូចខាតម៉ូតូ០១គ្រឿង ៖ម៉ូតូម៉ាកហុងដាវេវអាល់ហ្វា ពណ៌បៃតង ផ្លាកលេខកំពង់ធំ​ 1N-9987 បើកបរដោយឈ្មោះ ចៃ​ ជូ​ ភេទប្រុស អាយុ ២១​ រស់នៅភូមិដោម​ ឃុំបាក់ស្នា​ ស្រុកបារាយណ៏ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។ អ្នករួមដំណើរឈ្មោះ ហ៊ុ​ ហន​ ភេទប្រុស អាយុ​ ១៨ ឆ្នាំ នៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក​ ស្រុកបារាយណ៍ ខេត្ត​កំពង់​ធំ​ (ស្លាប់នៅនឹងកន្លែងកេីតហេតុ)(មុខរបរកសិករ)(មិនពាក់មួកសុវត្តិភាព)។រថយន្តកែច្នៃ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បេីករត់គេចពីកន្លែងកេីតហេតុបាត់) ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រមូលវត្ថុតាងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៏ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារ។ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថាមូលហេតុបឋមបង្កឡើងដោយៈគោយន្តឆ្នៃគ្មានភ្លេីងបំភ្លឺក្រោយ។អ្នកបើកបរម៉ូតូឈ្មោះ ចៃ​ ជូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕