លោកវរះសេនីយ៏ឯក ង៉ែត ចាន់ធី បញ្ជាការរងទទួលផែនយុត្តិធម៏ចុះបង្ក្រាបមុខសញ្ញា ជួញដូរនិងរក្សាទុកសារធាតុញៀន

ខេត្តតាកែវ៖ នៅថ្ងៃ ទី ២០ ខែ មេសាឆ្នាំ ២០២០ កំលាំងការិយាល័យបទល្មើសគ្រឿងញៀនចំនួន៩នាក់ អាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៏ ដោយមានការសម្របសម្រួលនិតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបមុខសញ្ញា ជួញដូរនិងរក្សាទុកសារធាតុញៀនដោយខុសច្បាប់នៅ ចំនុចខ្នងប្រឡាយ ស្ថិតនៅភូមិ តាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ក្នុងការប្រត្តិការចុះបង្ក្រាបខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ឈ្មោះ មួង មាន ភេទ ប្រុស អាយុ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិត​ប្រាកដ រស់នៅ កន្លែងកើតហេតុខាងលើ ព្រមទាំងដកហូតវត្ថុតាង:
– ម្ស៉ៅក្រាមសថ្លា ចំនួន១៨កញ្ចប់ទំងន់ ២.៩២ក្រាម(ថ្លឹងទាំងថង់)
-ទូរសព្ទ័ ០១គ្រឿង(Nចុចពិល)
-ដាវដែក ចំនួន០១
-ម៉ូតូ០១គ្រឿងម៉ាកសេ.១២៥ស្លាកលេខ១k-៩៩៧២តាកែវ
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំនុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕