លោកស័ក្ត៣ប្រធានគោលដៅស្រុកលំផាត់ខេត្តរតនគិរីអាងខ្នងលោកអុង សុភាព ស្នងការរងទទួលផ្នែកចរាចរណ៍ផាកប្រជាពលរដ្ឋនៅកំពង់ពេលជម្ងឺកូរ៉ូណា(១៩)វ៉ៃលុក

ខេត្តរតនះគិរី៖  ខ្លាំងដៃណាស់់លោកប៉ូលិសចរាចរណ៍ខេត្តរតនះគិរីកំពង់អារកប្រជាពលរដ្ឋក្នុងកំឡុងពេលជម្ងឺវីរុសកូវីតកូរ៉ូណា (១៩)វៃលុក ទាំងសម្តេចតេជោកំពង់ព្រួយបារម្មណ៍អំពីបញ្ហាសុខភាពប្រជាពលរដ្ឋនិងប្រទេសកំពង់មានហានិភ័យសេដ្ឋកិច្ចធ្លាក់ចុះដែលថ្នាក់ដឹកនាំកំពុងតែគិតគូរយ៉ាងសស្រាក់សស្រាំបែជាលោកស័ក្ត៣ជាកូនចៅរបស់លោក អុង សុភាព ស្នងការរងទទួលផែនចរាចរណ៍ខេត្តរតនះគិរីមករិតបន្តឹងច្បាប់ចរាចរណ៍ទាំងប្រជាពលរដ្ឋក្រលំបាកលំបិននិងគ្មានប្រាក់បង់ធនាគាតែលោកស័ក្ត៣រូបនោះអង្គុយចាំយកលុយទាំងឡានតូច ឡានធំក្រប់ប្រភទ យ៉ាងសប្បាយចិត្តដែលជាគំនរទុក្ខរបស់ប្រជាពលរដ្ឋទៅវិញ ។
បើតាមសម្តីប្រជាពលរដ្ឋនៅស្រុកលំផាត់ខេត្តរតនះគិរីបានអោយដឹងថាលោកស័ក្ត៣រូបនេះសំដីខែងរ៉ែងមិនសំជាមន្រ្តីប៉ូលិសបំរើប្រជាជនតែ ហើយជាមន្រ្តីប៉ូលិសគ្រាប់ល្ពៅស្ងោរនិងជាសាច់ស្អុយមួយដុំមិនសមយកប្រាក់ខែរដ្ឋដែលរាស្រ្តខំបង់ពន្ឋនោះទេ បើជាមន្រ្តីបម្រើរាស្រ្តគួរតែមានសម្តីសមរម្យនិងធ្វើការនែនាំដល់ប្រជាពលរដ្ឋអោយចេះច្បាប់ចរាចរណ៍ផ្លូវគោគអោយបានច្បាស់គ្រប់គ្នា មិនមែនដូចលោកស័ក្ត៣ដែលប្រចាំការនៅស្រុកលំផាត់នោះទេ។
តាមប្រភពបងប្អូនជនជាតិដើមភាគតិចនៅក្នុងស្រុកលំផាត់ខេត្តរតនះគិរីបានប្រាប់ចាងហ្វាងគេហទំព័រ យើងថា ពួកគាត់ស្អប់ខ្ពើមនិងលោកស័ក្ត៣ដែលជាកូនចៅរបស់លោក អុង សុភាព ណាស់ ហើយពួកគាត់បន្ថែមទៀតថា ប្រហែលជាមេលោក ស័ក្ត៣ចរឹកអន់ដូចកូនចៅដែរហើយមើលទៅទើបមានកូនចៅចរឹកអន់បែបនឹង

ជាចុងក្រោយប្រជាពលរដ្ឋនៅក្នុងស្រុកលំផាត់ក៏ដូចជានៅក្នុងខេត្តទាំងមូលសូមជូនពរដល់សម្តេច ស ខេង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គនាយកគដ្ឋាននគបាលជាតិ ឯកឧត្តម ថង សាវុន អភិបាលគណអភិបាលខេត្តរតនះគិរី លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនៈគិរី មេត្តាមានចំណាត់ការទៅលើមន្រ្តីសាច់ស្អុយទាំងនេះផង ព្រោះឥឡូវនេះប្រជាជនរកលុយមិនបានទេ ណាមួយជម្ងឺ វីរុស កូវីត កូរ៉ូណា (១៩) ណាមួយទៀតសេដ្ឋកិច្ចធ្លាក់ចុះ ធ្វើអោយប្រជាពលរដ្ឋពិបាករកទទួលទានណាស់ បើមិនបានជួយពួកគាត់កុំមកើធ្វើបាបពួកគាត់បន្ថែមទៀតអី និងសូមពិនិត្យមើលប៉ូលិសមេនិងកូនទាំងពីរនាក់នេះផងទាន។

រាល់ការចេញផ្សាយនេះគ្រាន់តែជាការរិះគន់ហើយក៏មិនមែនធ្វើការបរិហាកេត្ត៍នោះដែរគឺដើម្បីស្ថាបន្នាតែប៉ុណ្ណោះអង្គភាព គេហទំព័រ យើង ពុំមានគំនិតរិះគន់ដើម្បីជាន់ពន្លិចបុគ្គលណាម្នាក់នោះទេ អង្គភាពយើងរង់ចាំការបកស្រាយពីសមីជនដែលពាក់ព័ន្ឋរៀងរាល់ម៉ោងដែលធ្វើការ (នៅមានភាគបន្ត)