កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ឧបករណ៍សម្រាប់សម្លាប់មេរោគ១គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

0

ភ្នំពេញ៖ កងកម្លាំងទាំង២ តែងតែធ្វេីសហប្រតិបត្តិការគ្នា ក្នុងការ ការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ជាពិសេសកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ឲ្យចេះបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ។

នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ក្រោមការឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលេីផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឧបករណ៍សម្រាប់សម្លាប់មេរោគ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ៕