ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋចំនួន៦០ គ្រួសារនៅភូមិគោកត្របែក ឃុំស្រឡៅ

(កំពង់ធំ) ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតាំងគោក ដែលដឹកដោយលោក ហាក់ ម៉ុងហួត និងសហការីបាន
នាំយកអំណោយមនុស្សធម៌ របស់ក្រុមយុជនគណបក្សប្រេជាជនកម្ពុជាស្រុកតាំងគោក ចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន ៦០គ្រួសារ ក្នុងភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ ។លោក ហាក់ ម៉ុងហួត ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ដែលលោកតែងតែព្រួយបារម្ភសុខទុក្ខប្រជាពលរដ្ឋ ។ក្នុងឱកាសនោះផងលោក ហាក់ ម៉ុងហួត អំពាវនាវសូមអោយប្រជាពលរដ្ឋ ទាំងអស់ ចូលរួមរក្សាអនាម័យខ្លួនឯងជានិច្ចត្រូវលាង ដៃនឹងសាប៊ូឱ្យបានស្អាត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបង្ការនិងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវិដ១៩ រស់នៅមិនមានការប្រមូលផ្តុំ ។លោកបានបន្តថា អំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់​ប​ង​ប្អូនបានរយ:ពេលខ្លី ប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗត្រូវផ្តល់ដំណឹងមកមេឃុំ ឬ​ស​មា​​ជិកភូមិ ឃុំ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិ​នទុ​ក​ឱ្យ​ប្រ​ជា​ព​ល​រដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ ម្យ៉ាងទៀតការនាំ​យកអំណោយ​ចែក​ជូ​ន​ ចា​ស់​ជរាទីទ័លក្រ ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នាពេលនេះ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា​កា​រ​ន​យោ​បា​យអ្វីនោះឡើយ គឺយើងជួយពួកគាត់ក្នុងនាមមនុស្សធម៌ និងជាវប្បធម៌ នៃការ​ចែ​ក​រម្លែ​កបានទាន់ពេលវេលាមិនទុកឱ្យពួកគាត់ខ្វះខាតដាច់ស្បៀងឡើយ។ជាចុងក្រោយ លោកប្រធាន ក៏បានចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជួបការលំបាក ចំនួន៦០គ្រួសារ នៅក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ និងសាប៊ូ១ដុំ ។