អ្នកញៀនល្បែងអាប៉ោងត្រូវបានសមត្ថកិច្ចស្រុកស្វាយទាបចុះបង្ក្រាបចាប់បានមនុស្សចំនួន២នាក់និងវត្ថុតាងមួយចំនចំនួន

(ស្វាយរៀង)៖អ្នកញៀនល្បែងអាប៉ោងត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយទាបចុះបង្ក្រាបបង្កការភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៤និង៤៥នាទី ថ្ងៃទី២៥ខែមេសាឆ្នាំ ២០២០ ស្ថិតនៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង។បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម សារិត ជាម្ចាស់ផ្ទះបើកអោយលេងល្បែងសុីសងនិងឈ្មោះ ហាក់ ហ៊ិន អាយុ ៥៤ឆ្នាំ រស់នៅភូមិ ខ្ជាយ ឃុំ រមាំងថ្កោល ស្រុកស្វាយទាបខេត្តស្វាយរៀង ជាអ្នកលេង។ប្រភពបានឲ្យដឹងទៀតថា ក្រោយពីកម្លាំងសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានទទួលព័ត៍មានពី ប្រជាពលរដ្ឋរាយការណ៍ថានៅផ្ទះឈ្មោះខាងលើមានបើកលេងល្បែងសុីសងខុសច្បាប់(អាប៉ោង)កម្លាំងជំនាញនគរបាលស្រុកស្វាយទាបដឹកនាំដោយលោក កែវ សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយទាប ចុះបង្រ្កាបលេងល្បែងអាប៉ោងដល់កន្លែងផ្ទះខាងលើនិងឃាត់ខ្លួនអ្នកលេងបានចំនួន២នាក់ ព្រមទាំងវត្ថុតាង រួមមាន ចានមួយ គំរបផ្តិលមួយ កំរាលលេងមួយ និងម៉ូតូ២គ្រឿង ។បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការបន្តរាមច្បាប់។