ដីភ្នំដំរីរមៀលត្រូវបានគេជីកកកាយយកអាចម៌ដីយ៉ាងជ្រៅជម្រៅជិត ១០ម៉ែត្រតើច្បាប់អនុញ្ញាតអោយធ្វើបែបនេះឬយ៉ាង ណាស្ថិតនៅក្នុងភូមិសន្ទៃ ឃុំពង្រ

0

ខេត្តកំពង់ឆ្នាំង៖ ក្នុងរយះពេលប៉ុន្មានខែចុងក្រោយនេះដីព្រៃឈើជាប់ជើងភ្នំដំរីរមៀល ស្ថិតនៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ត្រូវបានលក់ឲ្យក្រុមហ៊ុនធ្វើផ្លូវ ជីកកាយយកអាចម៌ដីដែលកន្លែងខ្លះមានជម្រៅប្រមាណ១០ម៉ែត្រទៅហើយ មិនដឹងថាតើច្បាប់ខាងក្រសួងរ៉ែនិងឋាមពល ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ បានដឹងរឿងនេះដែរឬទេ រឿងនេះសូមស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិជួយចុះមកពិនិត្យ និងចាត់វិធានការ ដើម្បីរួមគ្នាថែរក្សាដីព្រៃភ្នំជាសម្បត្តិរបស់ជាតិ ។

  1. ទាក់ទងនិងករណីនេះអាជ្ញាធរភូមិឃុំ នៅព្រឹកថ្ងៃទី២៨ ខែមេសានេះបានអោយ
    ដឹងថា ដីជើងភ្នំដំរីរមៀលនេះជាដីមាន
    បណ្ណ័កម្មសិទ្ធរបស់លោក ម៉ុន វុត្ថា មន្រ្តីហិរញ្ញវត្ថុសាលា ខេត្តកំពង់ឆ្នាំង ប៉ុន្តែម្ចាស់ដីដើមជាមន្ត្រីយោធាពាក់ផ្កាយនៅក្រុងភ្នំពេញ។ប៉ុន្មានខែថ្មីៗនេះ គេបានលក់អាចម៌អោយទៅក្រុមហ៊ុនធ្វើផ្លូវនៅកន្លែងខ្លះគេបានជីកកាយដីជើងភ្នំមួយនេះយ៉ាងជ្រៅដែលមានជម្រៅជិត
    ១០ម៉ែត្រទៅហើយ មិនដឹងថាអ្នកកាន់
    ច្បាប់អោយគេធ្វើ អាជីវកម្មកាយយកអាចម៏ដីនៅចំណុចខាងល។នេះបានយ៉ាងរំភើយ។

    ដោយឡែកលោក អ៊ុក រស់ប្រធានមន្ទីររ៉ែ និងឋាមពលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា អាជីវកម្មនេះគេបានសុំច្បាប់ពីក្រសួងរ៉ែ និងឋាមពលមិនដឹងថាក្រសួងអនុញ្ញាតអោយជីជម្រៅណានិងទំហំប៉ុន្មាទេ ។ សំរាប់មន្ទីររ៉ែ និងឋាមពលខេត្តវិញ មានសិទ្ធអនុញ្ញាតអោយធ្វើអាជីវកម្មជីកដី
    បាន ត្រឹមទំហំ១ហិកតានិងជម្រៅត្រឹម
    ៥ម៉ែត្រតែប៉ុណ្ណោះចំណែកទំហំធំជាងនេះគឺជាសិទ្ធរបស់ក្រសួងជាអ្នកសម្រេច ។

    ក្នុងរឿងនេះដែរលោក ថោង វីរ៉ាវុឌ្ឍីនាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងឆ្លើយថា
    ដីភ្នំគឺស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាន ។ ចំណែកលោក បឿ ប៊ុនថន អនុប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំង បានឆ្លើយថា ភ្នំដំរីរមៀលមិនស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានទេ គឺមានតែភ្នំក្រាំងដីមាស១ប៉ុណ្ណោះ ដែលគ្រប់គ្រងរបស់មន្ទីរបរិស្ថាន ។
    ទាក់ទងនិងរឿងខាងលើនេះដែរគេក៏ឆ្ងល់ដែរថា តើដីជាប់នឹងជើងភ្នំបែបនេះគេអាចចេញបណ្ណ័កម្មសិទ្ធអោយបុគ្គលបានទេ !! ។ រឿងចម្ងល់ទាំងអស់ខាងលើនេះ សូមអាជ្ញាធរខេត្តស្រុក មន្ទីរពាក់ពន្ធ័នៅក្នុងខេត្ត និងស្ថាប័នពាក់ពន្ធ័ថ្នាក់ជាតិ មេត្តាជួយចុះមកពិនិត្យចំណុចអាជីវកម្មកាយដីនៅជើងភ្នំដីរីរមៀលខាងលើនេះផងចុះ ។ តើការធ្វើអាជីវកម្មជីកកកាយយកអាចម៏ដីជើងភ្នំដ៏ធំនិងជ្រៅៗបែបនេះស្របច្បាប់ដែរឬទេ នឹងតើគួរមានវិធាន
    ការទប់ស្កាត់បែបណាដើម្បីចូលរួមថែរក្សាសម្បត្តិធម្មជាតិរបស់រដ្ឋ ៕