មានភ្លៀងធ្លាក់មួយមេលាយឡំខ្យល់ព្យុះបាក់រលំផ្ទះពីរខ្នង របស់ប្រជាពលរដ្ឋខូចខាត់ទាំងស្រុង

0

សៀមរាប កាលពីថ្ងៃទី 27 ខែមេសាឆ្នាំ 2020 មានភ្លៀងធ្លាក់និងខ្យល់ព្យុះធ្វើឲ្យបាក់រលំផ្ទះប្រជាពលរដ្ឋពីរខ្នងនៅភូមិស្រែដំបង ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប
តាមប្រភពពត័មានពីប្រជាពលរដ្ឋបានដឹងថា
យាយតាបានសង់ផ្ទះជិតនិងរួចហេីយតែអកុសលផ្ទះបានបាក់ចេញពីសសរថ្មបាត់ទៅហេីយ
យាយតាមានការសោយស្តាយយ៉ាងខ្លាំង
តែគ្មានមនុស្សណារងគ្រោះនោះទេ
ផ្ទះ5*7ម៉ែត្រសសរថ្មលេីឈេីប្រក់សង្គសី
ឈ្មោះតាធានទ្រីអាយុ60ឆ្នាំរស់នៅភូមិខាងលេី
ឈ្មោះយាយខនអាយុ62ឆ្នាំ
ម្ចាស់ផ្ទះលោខនឃៅ អាយុ 32 ឆ្នាំ ប្រពន្ធឈ្មោះឃឿនថៃ អាយុ 32 ឆ្នាំមានកូន 4 នាក់ស្រីបីប្រុសមួយ
ទាំងពីរគ្រួសារសូមណូមពរដល់សប្បុរសជនមេត្តាជួយពួកគាត់ផង
ដោយសែមឡុំ