ក្រុមយុវជនសហភាព សហព័ន្ធកម្ពុជាខេត្ត និងក្រុង បានចុះអប់រំផ្សព្វផ្សាយនូវវិធានការណ៍ការពារការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ

0

កំពង់ឆ្នាំង៖លោក ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង​ និង​ ជាប្រធាន ស.ស.យ.ក.ខេត្ត បានអញ្ជើញដឹកនាំក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងក្រុងចុះអប់រំនិងណែនាំផ្សព្វផ្សាយនូវវិធានការការពារជំងឺឆ្លងកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ តាមដងផ្លូវ សួនច្បារសាធារណៈ និងអាជីវករលក់ដូរក្នុងផ្សារលើ ស្ថិតនៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង ព្រមទាំង អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ស.ស.យ.ក.ក្រុង នៅព្រឹកថ្ងៃទី 28 ខែមេសាឆ្នាំ 2020នេះ។

ក្រុមការងារ បានចុះណែនាំ ចែកខិតប័ណ្ណ បិទសារអប់រំ ចងបដា និងណែនាំវិធានការការចម្លងពីជំងឺកូវីដ១៩ ក្នុងពេលលក់ដូរ ប្រកបការងារផ្សេងៗ និងការធ្វើដំណើរ ដែលអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ក្នុងនោះនៅតាមទីសាធារណៈក៏បានចាក់ឃោសនសព្ទនៅតាមហាងលក់ដូរ តាមផ្លូវសាធារណៈដើម្បីឱ្យអ្នកធ្វើដំណើរ និងបងប្អូនប្រជាពលរដ្ឋឲ្យយល់ដឹងចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវិដថ្មីនេះ។​

នៅក្នុងការចុះផ្សព្វផ្សាយនោះលោកហេង ពិទូបានបញ្ជាក់ប្រាប់បងប្អូនប្រជាពលរដ្ឋនិងអាជីវករលក់ដូរនៅក្នុងទីផ្សារទាំងអស់មេត្តាបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតចំពោះវិធានការការពារការរាលដាលនៃជំងឺ កូវិដ19 នេះកុំឲ្យមាន
ការធ្វេសប្រហែសឲ្យសោះបើទោះបីជាបច្ចុប្បន្នភាពនេះប្រទេសកម្ពុជាមិនទាន់រកឃើញអ្នកឆ្លងជំងឺកូវីដថ្មី និងអ្នកដែលបានជាសះស្បើយវិញជាច្រើនក៏ដោយក៏មិនត្រូវភ្លេច
ខ្លួននោះដែរខណៈដែលពិភពលោកមិនទាន់បានរកឃើញ
នៅថ្នាំវ៉ាក់សាំងឬក៏ថ្នាំព្យាបាលនៅឡើយនោះ ។

ក្នុងឱកាសនោះដែរ លោក ហេង ពិទូ ប្រធាន ស.ស.យ.ក. ខេត្ត បានធ្វើការប្រគល់សម្ភារជូនដល់ ស.ស.យ.ក.ក្រុងកំពង់ឆ្នាំង រួមមាន៖ ១.ម៉ាស់ ៥០០, ២.ខិតប័ណ្ណ ៤០០សន្លឹក, ៣.បដា ១.៥ម×៤ម ២ផ្ទាំង, ៤.បដា ១.៥ម×១០ម ២ផ្ទាំង ៥.អាកុល ៣យួរ ៦.ភេសជ្ជៈ ២កេស ៦.ទឹកសុទ្ធ ៥កេស និងថវិកា ចំនួន ២០០ ០០០រៀលផងដែរ៕ដោយ សុខ គឹមសៀន