កម្លាំងការិយាល័យបទល្មេីសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានចុះប្រតិបត្តិការបង្ក្រាបករណី ចែកចាយនិងប្រើប្រាស់ដោយសារសាធាតុញៀនខុសច្បាប់នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:នៅថ្ងៃអាទិត្យ១២កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំងចំនួន
០៦នាក់ រថយន្ត០១គ្រឿង.ម៉ូតូ០២គ្រឿង។

ដឹកនាំដោយលោក អនុសេនីយ៍ឯក អុឹម.លីអីុម មេបញ្ជាការក្រុងកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មេីសចែកចាយនឹងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណីនិងធ្វេី
ការឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្តចំនួន០១នាក់ ឈ្មោះយន់.តារា ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរលោកអនុសេនីយ៍ឯកអឹុម លីអីុម បានឲ្យដឹងថាករណីបង្ក្រាបការចែកចាយនិងប្រើប្រាស់សារធាតុគ្រឿង
ញៀនខាងលើនេះ បានដកហូតវត្ថុតាងរួមមាន÷
១.ម្សៅក្រាមព៌ណសថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០២កញ្ចប់ ទម្ងន់១.២៤ក្រាម(គិតទាំងថង់វេចខ្ចប់)។
២.ទូរស័ព្ទដៃចំនួន០១គ្រឿង។

បច្ចុប្បន្ន នៅព្រឹកថ្ងៃទី 4 ខែឧសភា ឆ្នាំ2020 ជនសង្ស័យរួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានធ្វើការសាកសួរនិង
កសាសំណុំរឿង បញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តកំពង់ឆ្នាំងចាត់ការតាមនីតិវិធី ៕