យោធិននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទទួលបាន អាវភ្លៀងពីសម្តេចតេជោ ហ៊ុន សែន

0

ខេត្តកំពង់ធំ៖ កងកម្លាំង តាមបណ្តា្ងឯកភាព រួមទាំងស្ថាប័នចំណុះ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន  សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី  ហ៊ុន សែន នូវអាវភ្លៀង ខណៈពេលដែល រដូវវស្សាវជិតមកឈានដល់ ដើម្បីជួយសម្រួល​ផល​ពិបាក​ដល់ កងកម្លាំង ដែលកំពុងតែឈរជើង ត្រៀមខ្លួនជាស្រេចដើម្បីបំរើជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។

នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអាវភ្លៀងដល់ កងកម្លាំងយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រាប់ប្រើប្រាស់ក្នុងរដូភ្លៀងធ្លាក់នេះ ដែលជាការគិតគូរពីសុខទុក្ខ របស់សម្តេច ទាំងពី មកលើជីវភាពរស់នៅរបស់យោធិន នៃបញ្ជាដ្ឋានការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ  នៃយោធភូមិភាគទី៤ ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឆ្លៀតឳកាស ណែនាំផ្សព្វផ្សាយ ដល់យោធិនទាំងអស់  នឹងក្រុមគ្រួសារ  ត្រូវបន្តអនុវត្តន៍ សេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវិធានការ ការពារទប់ស្កាត់ ប្រឆាំងមេរោគកូវីដ ១៩  និងជម្រុញដល់យោធិ​ន គ្រប់បណ្តាកងឯកភាព នូវ ការងារបង្ករបង្កើនផល ចិញ្ចឹមសត្វ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់យោធិន ក្នុងកាលៈទេសៈប្រយុទ្ធប្រឆាំងមេរោគកូវីដ ១៩ និងបានបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ   រួមទាំងបានអំពាវនាវ ឲ្យយោធិនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មី  តាមអនុក្រឹត្យលេខ ៣៩នេះ ។ 

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ និងថ្នាក់ដឹកនាំ រួមទាំង​យោធិនទាំអស់ បានសូមគោរពថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុត  ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រិទ្ធបណ្ឌឹត ប៊ុន រ៉ានី  ហ៊ុនសែន សូមគោរពជូនពរ សម្តេចទាំងពីរ  និង បុត្រា បុត្រី  ចៅប្រុសចៅស្រី  សូមបានប្រកបដោយតែសេចក្តីសុខ  សេចក្តីចម្រើន  ជួបប្រទះតែនឹងពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលះ កុំបីឃ្លៀងឃ្លាតឡើយ   ។

ដោយ ប៊ុន រដ្ឋា