ស្លាប់ម្នាក់របួសធ្ងន់២នាក់ ខណ:ជិះម៉ូតូក្នុងល្បឿនលឿនបុកជាមួយសត្វក្របីដើរឆ្លងថ្នល់!

0

ខេត្តស្ទឹងត្រែង៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនិង២នាក់ទៀត បានរងរបួសធ្ងន់ខណៈជិះម៉ូតូលឿនទៅបុកនិងសត្វក្របីដែលកំពុងដើរឆ្លងផ្លូវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៩ ត្រង់ចំនុចអូរផ្អៀង ស្ថិតក្នុងភូមិ ថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានបង្ហាញថា:ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ មានឈ្មោះ ធារ៉ា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងជនរងគ្រោះ២នាក់ទៀត ជាអ្នករួមដំណើរ ទី១មាន.ឈ្មោះ អឿន សុខា អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ទី២.ឈ្មោះឌាំង អាយុ១៨ឆ្នាំ រងរបួសធ្ងន់ ។ អ្នកទាំង៣រស់នៅភូមិចំការលើ ឃុំចំការលើ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ជនរងគ្រោះទាំង៣នាក់
ជិះម៉ូតូម៉ាកវ៉េវ ពណ៍ខៀវ គ្មានស្លាកលេខហើយជិះមិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីជើងទៅត្បូង បានបុកជាមួយនិងសត្វក្របីដែលកំពុងដើរឆ្លងផ្លូវ ទើបបណ្តាលឲ្យយុវជនជាអ្នកបើកម៉ូតូ រងរបួសធ្ងន់ធ្ងររហូត
ដល់ស្លាប់ភា្លមៗ នៅនឹងកន្លែងកើតហេតុតែម្តង និងយុវជន២នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង ។ ចំណែកសត្វក្របី ក៏ត្រូវបានរងបួសធ្ងន់ដែរក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅ
បុណ្យតាមប្រពៃណី ៕ ដោយ:ម៉ាវិន