អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ចុះបង្ក្រាបនិងរឹបអូសឈើអត់ច្បាប់ជាង ១០០សន្លឹក

ខេត្តស្ទឹងត្រែង៖ឈើអត់ច្បាប់ ជាច្រើនសន្លឹក រងការបង្រ្កាប និងរឹបអូសពីសំណា
ក់អាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ កាលពីយប់ថ្ងៃទី០៨ឧសភានេះ នៅត្រង់
ចំនុចក្រុមហ៊ុន ជី.ជី.វ៉ើល ស្ថិតក្នុងភូមិកោះកី ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោកអនុសេនីយ៍ឯក ហេង ណាន មេបញ្ជាការអាវុធហត្ថ ស្រុកបុរីអូស្វាយសែនជ័យ បានឲ្យដឹងថា:មុនធ្វើការបង្រ្កាបឈើទុកខាងលើ គឺដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ហើយក៏មានការដឹកនាំកម្លាំងដោយផ្ទាល់ពីសំណាក់ អភិបាលរងស្រុកលោក ស្វាយ ពុទ្ធារ៉ា ទើបឈានដល់ការបង្ក្រាប និងរឹបអូស ឈើប្រភេទទាំងនេះយកមករក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ និងធ្វើការវាស់វែងជាក្រោយ ។លោកអនុសេនីយ៍ឯក មេបញ្ជាការស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងទៀតថា: ឈើដែលបង្ក្រាបបានទាំងអស់នេះ ជាប្រភេទឈើសុក្រំ មានចំនួន១១៩សន្លឹក
ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ដុងក្រឡ ធ្វើកំណត់ហេតុ និងចាត់ការតាមនិតិវិធីច្បាប់ស្តីពីព្រៃឈើ ៕