មហាជនកំពុងតែរិះគុនទៅលើអភិបាលស្រុកកំពង់លែងថាកំពុងតែយកតួនាទីទៅប្រព្រឹត្តអំពើពុករលួយ នឹងបំផ្លាញ់សន្លឹកឆ្នោតចោលធ្វើអោយប្រជាពលរដ្ធ មានការថ្នាំងថ្នាក់យ៉ាងខ្លាំង

ខេត្តកំពង់ឆ្នាំង៖បានរិះគន់យ៉ាងខ្លាំងទៅលើលោកចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ថាកំពុងតែយកតួនាទីទៅប្រព្រឹត្តអំពើពុករលួយ នឹងបំផ្លាញ់សន្លឹកឆ្នោតចោលធ្វើអោយប្រជាពលរដ្ធ មានការថ្នាំងថ្នាក់យ៉ាងខ្លាំង បច្ចប្បន្ននេះប្រជាពលរដ្ធបាននិយាយថាបើគ្រឿងចក្រឬត្រាក់ទរ័ណាដែលចូលទៅធ្វើសកម្មភាព ភ្ជួរ ឬឈួសឆាយដីព្រៃលិចទឹក នៅលើទឹកដីស្រុកកំពង់លែង បើមិនបង់លុយអោយលោកចេង ចាន់ដូណា មុនទេមិនអាចចូលទៅបានទេ។
ប្រជាពលរដ្ធបានបន្តរទៀតថាឆ្នាំមុនៗ ត្រាក់ទរ័មួយគ្រឿងត្រូវបង់អោយលោកចេង ចាន់ដូណា ចំនួន40មឺនរៀល តែឆ្នាំនេះលោកចេង ចាន់ដូណា 2លាន 10មឺន ចំណុចនេះដែលបងប្អូនប្រជាពលរដ្ធយើងមានការអាក់អន់ចិត្តនឹងគ្មានជំនឿ របស់រដ្ធបាលស្រុកកំពង់លែងសព្វថ្ងៃនេះ ។
ចំណែកលោកចេង ចាន់ដូណាវិញ បានផ្ដល់បទសម្ភាសន៍យ៉ាងខ្លីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី10 ខែឧសភាឆ្នាំ2020នេះថាប្រជាពលរដ្ធនឹងមហាជនបាននិយាយលើសហើយ ។