បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកគោយន្តកន្ត្រៃយ៍ក្នុងទិសដៅផ្ទុយគ្នា -នៅស្រុកប្រាសាទសំបូរ

(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៩ និង ០០នាទី នៅភូមិជាយសំពៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ បុកគោយន្តកន្ត្រៃយ៍ ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យស្លាប់០១នាក់(ប្រុស) ខូចខាតម៉ូតូ០១គ្រឿង៖
ម៉ូតូហុងដាវេវពណ៌ខ្មៅ គ្មានផ្លាកលេខ (បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ ឃីម.រដ្ឋ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ មុខរបរកសិករ (ស្លាប់នៅកន្លែងកើតហេតុ)(មិនពាក់មួកសុវត្ថិភាព) រីឯគោយន្ដកន្ត្រៃយ៍ និងអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរគោយន្ដកន្ត្រៃយ៍គេចពីកន្លែងកើតហេតុបាត់ក្នុងទិសដៅពីកើតទៅលិច។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖មូលហេតុបឋមបង្កដោយអ្នកបើកបរគោយន្តកន្ត្រៃយ៍ បើកបរមិនប្រកាន់ស្តាំ. សពបានប្រគល់ជូនក្រុមគ្រួសារ៕