គណៈកម្មាធិការសមាគមប្រជុំ បូកសរុបលទ្ធផលការងារធ្វើអធិការកិច្ចអតីតយុទ្ធជនគ្មានដីគ្មានផ្ទះពិតប្រាកដ

0

ខេត្ត​កំពង់ធំ កិច្ចប្រជុំរបស់ គណៈកម្មាធិកាសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ និងធ្វើអធិការកិច្ច ចំពោះអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ពិតប្រាកដនៅក្នុងខេត្តកំពង់ធំ ដើម្បីជួយសម្រួលការរស់នៅ របស់ក្រុមគ្រួសារអតីតយុទ្ធជនកម្ពុជា ដែលរស់នៅក្នុងខេត្តកំពង់ធំថ្ងៃ ច័ន្ទទី ១១ ខែ ឧសភា ឆ្នាំ ២០២០ ។
សម្ដេចអគ្គមហាសេនា បតីតេជោតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នឹងក្រោមការដឹកនាំ ចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន បានឲ្យក្រយមការងារ យកចិត្តទុកដាក់បំផុត ចំពោះគុណបំណាច់ អតីតយុទ្ធជនដែលបានបូជាកំលាំងចិត្ត កំលាំងកាយដើម្បីប្រទេសជាតិ និងបញ្ហាជីវភាពរស់នៅ របស់អតីតយុទ្ធជននៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស ។
ដោយឡែក គ្រួសារអតីតយុទ្ធជនរស់នៅខេត្តកំពង់ធំ ដែលមានដីតែគ្មានផ្ទះ ឬផ្ទះមិនសមរម្យចំនួន១៥៣ គ្រួសារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានសាងសង់ផ្ទះថ្មីជូនគាត់ ដែលជាអំណោយ ដ៏ ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ហើយកំពុងតែបន្ត ដំណើរការសាងសង់បន្ថែមទៀត
កិច្ចប្រជុំ មានការអញ្ជើញជាអធិបតីភាព ឯកឧត្ដមគង់ កន្នារិទ្ឋ នាយកខុទ្ទការល័យ តំណាងឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម ទេសរដ្ឋមន្រ្តីអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងបានបញ្ជាក់ថា អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ចំនួន១៩៨គ្រួសារ មានលក្ខណៈសម្បត្តិ គ្រប់លក្ខខណ្ឌ ក្នុងការទទួលបានដី សម្បទានសង្គមកិច្ច និងការ ទទួលបានផ្ទុះថ្មី ចំនួន ៩០% និង១០% មិនទាន់សមស្របតាមអនុក្រឹត្យលេខ១៩ អនក្រ បក ស្តីពីការទទួល បានដីសម្បទានសង្គមកិច្ច ។
ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សោម បានមានប្រសាសន៍ថា ការងារប្រកបដោយជោគជ័យ គឺមានការរួមចំណែក ដ៏សំខាន់ និងយកចិត្តទុកដាក់ ឯកឧត្ដមសុខ លូ អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ក្នុងនោះឯកឧត្ដម គង់ កន្នារិទ្ឋ បានថ្លែងថ្លែង អំណរគុណចំពោះ គណៈកម្មាធិការសមាគមអតីត យុទ្ធជនខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងការបម្រើអតីតយុទ្ធជន ទទួលបានលទ្ធផល ល្អ និងទទួលបានការ កោតសរសើរពីថ្នាក់ដឹកនាំជាន់ខ្ពស់ផងដែរ និងបានជម្រុញដល់លោកប្រធានមន្ទីរ ដែនដីនគររូបណីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរដែនដី បន្តយកចិត្តទុកដាក់ ពន្លឿនក្នុងការដោះស្រាយ ដី សម្បទានសង្គមកិច្ច ដើម្បីថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជា រៀបចំសាងសង់លំនៅដ្ឋានដែលជា អំណោយ ដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ជូនបងប្អូន និងរៀបចំជាភូមិដ្ឋានជូនអតីតយុទ្ធជន ។
ដោយ ប៊ុន រដ្ឋា