ផ្ទះលក់គ្រឿងសំណង់មួយកន្លែងត្រូវអគ្គិភ័យឆាបឆេះស្ទើរគ្មានសល់

0

សៀមរាប៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះលក់គ្រឿងសំណង់ មួយខ្នងស្ទើរគ្នានសល់ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង ០៨:១២នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
លោក អនុសេនីយ៍ទោ សុខ សុខុន មេប៉ស្តិ ស្រែណូយបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ សូ សារិន ភេទប្រុស អាយុ ៤០ឆ្នាំ ប្រពន្ធ ឈ្មោះភឿង សុភាន់ អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។ សមត្ថកិច្ចបានបន្តទៀតថា ក្នុងគ្រោះអគ្គិភ័យខាងលើនេះ បណ្តាលអោយរងការខូចខាត ផ្ទះមួយខ្នងទំហំប្រវែង៨ម៉ែត្រx១២ម៉ែត្រ ដំបូលប្រក់ស័ង្កសី និង ខូចខាតទ្រព្យសម្បត្តិទាំងស្រុក។
ក្នុងករណីអគ្គិភ័យនេះ កម្លាំងបានចេញជួយអន្តរាគមន៍ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ កម្លាំងប៉ុស្តិ ស្រែណូយនិង អធិការដ្ឋាននគរស្រុក សាហការជាកម្លាំងអាវុធហត្ថ រថយន្តធំចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២គ្រឿង និង រថន្តតូចចំនួន ១០គ្រឿង ហើយរលត់ទៅវិញនៅវេលាម៉ោង០៩:០០នាទី សមត្ថកិច្ចបានបញ្ជាក់ មូលហេតុ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង តែមិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្សឡើយ ដោយឡែកទំហំនៃការខូចសរុមសមត្ថកិច្ចមិនទាន់ដឹងនូវឡើយ៕

Udom