តាមពិតអញ្ចឹងសោះ លោកប៊ូ ប៊ុនណា មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្តកំពង់ធំ ត្រូវឈ្មួញលួចប្រើប្រាស់ឈ្មោះដើម្បីដឹកបទល្មើស

0

ខេត្តកំពង់ធំ កាលពីថ្មីៗនេះមានសារព័ត៌មានក្នុងស្រុកបានធ្វើការចុះផ្សាយពាក់ព័ន្ធទៅនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកឈើខុសច្បាប់ តាមពិតគឺជាការភាន់ច្រឡំដោយសារមានឈ្មួញលួចប្រើប្រាស់ឈ្មោះដើម្បីប្រព្រឹត្តបទល្មើសដឹកឈើខុសច្បាប់។

លោកប៊ូ ប៊ុនណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបរាប់ឲ្យដឹងថា បច្ចុប្បន្នលោកពុំមានការពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនោះឡើយ តែផ្ទុយទៅវិញលោកបានខិតខំអនុវត្តតាមតួនាទីនិងបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាមេបញ្ជាការរងកងយោពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងគោរពតាមការណែនាំចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនីយ៍ ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ។

លោកប៊ូ ប៊ុនណា បានបញ្ជាក់ថា នៅក្នុងអំឡុងខែកុម្ភៈឆ្នាំ ២០២០ កន្លងមកនេះ លោកបានជួលរថយន្តបុកស័រ ដើម្បីដឹកឈើផ្ទះចាស់ យកមកសាងសង់លំនៅដ្ឋាន ខណះដែលមានជីវភាពខ្វះខាត ស្ថិតនៅភូមិអូរពីរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយពីបានសាងសង់ផ្ទះរួច លោកពុំដែលពាក់ព័ន្ធនឹងការដឹកឈើទៀតនោះឡើយ។

លោក ប៊ូ ប៊ុនណា បានបន្តថា ចំពោះរូបភាពដែលបានចុះផ្សាយតាមសារព័ត៌មានផ្សេងៗ ពិតជាមានការយល់ច្រឡំ ដោយសារមានជនខិលខូចបានលួចក្លែងបន្លំប្រើប្រាស់ឈ្មោះលោកយកមកដឹកឈើខុសច្បាប់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូច្នេះក្នុងនាមខ្ញុំ ជាជនរងគ្រោះសំណូមពរដល់សមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាលួចប្រើប្រាស់ឈ្មោះក្លែងបន្លំដែលធ្វើឲ្យប៉ះពាល់កិត្តិយស់ ។