កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន!

ភ្នំពេញ៖នៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ វេលាម៉ោង១០ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ប្រភពពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ ឆេង ចិន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដកហូតក្រាមសថ្លា២៦កូនថង់តូច) ។បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕