ថ្លើមធំ​ណាស់​ លោកប៉ូលិសចរាចរណ៍​ អវិជ្ជាខេត្តកំពង់ធំ បើកបរ​ បំពានស្រវឹង ជេរប្រមាថអភិបាលខេត្កកំពង់ធំ​

0

កំពង់ធំ៖ មហាជន់សែនហួសចិត្ត​ នាយចរាចរណ៍ខេត្តកំពង់ធំ​,, បើកបរបំពានច្បាប់ទាំងស្រវឹង មិនគោរពច្បាប់,​ ថែមទាំងថ្លើមធំ មានជេរប្រមាថថ្នាក់ដឹកនាំ ខណ ខ្លួនស្រវឹងជោគជាំ​ ចរាចរណ៍និងចាត់វិធានការដូចម្ដេច!

ក្រសួងមហាផ្ទៃរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទូទាំង ប្រទេសដើម្បីកាត់បន្ថយគ្រោះថ្នាក់​ តែលោករុំ សុវិជ្ជា មន្រ្តីអនុវត្តច្បាប់ មានតួនាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរ បាលខេត្តកំពង់ធំ ព្រឹត្តិល្មើសបំពានលើក្រសួងមហាផ្ទៃដោយមិនកោតខ្លាច​ញញើត​ ច្បាប់​នៅឡើយ!

លោករុំ សុវិជ្ជា​ មិន​ត្រឹម​តែ​មិនអនុវត្តច្បាប់ តែបែរជា បើកបរក្នុងស្ថានភាព ស្រវឹងជោគជាំជ្រុលទៅបុកខឿនសួនច្បារអាចារ្យលាក់ ខូចខាតរថយន្ត ក៏ចាប់ផ្តើមដាក់កំហឹងជេរប្រ មាថ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំយ៉ាងចាស់ដៃថា “នេះគឺជាកំហុសរបស់លោកអភិបាល ខេត្ត ធ្វើសួនមិនត្រឹមត្រូវ គ្មានភ្លើងបំភ្លឺ និងចំណាំងផ្លាត”។ ជាការពិតទីតាំងនេះនៅពេលយប់ មានដាក់ភ្លើងបំភ្លឺក្នុងសួនច្បារ និងបិទចំណាំងផ្លាតលើខឿន រួមទាំងចងក្រណាត់ក្រហមបង្ហាញ ឧបសគ្គទៀតផង។

គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយនាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បណ្តាលមកពីជាតិស្រវឹងខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ៈ១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នង ការដ្ឋាននគរបាលជាតិបាន និងកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០មកម្លេះ។ ទង្វើរនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ចំពោះ ដង្កូវចេញពីសាច់ ពោលគឺមន្រ្តីអនុវត្តច្បាប់ព្រឹត្តិបទល្មើសខ្លួន មិនខ្វល់ពីអាយុជីវិតអ្នកធ្វើដំណើរ ផ្សេងទៀត។ រួមជាមួយគ្នានេះលោក រុំ សុវិជ្ជា ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០។ ហើយសម្តេច ក្រឡាហោម បានធ្លាប់បញ្ជាក់ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនេះ នឹងចាត់វិធានការណ៍ តាមវិន័យរបស់កងកម្លាំងនគរបាលជាតិជាក់ជាពុំខាន។ ជាមួយគ្នានេះផងដែរ លោក រុំ សុវិជ្ជា ក៏ធ្លាប់បានជេរប្រមាថដោយសម្តីអសុរោះទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ កាលពីពេលកន្លងទៅ ក្នុងពេលដែលរូបលោកបានចូលទៅអុកឡុករករឿងនៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិ ផឹកស៊ីរបស់ខ្លួន ជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែក ឡូឡាជេរប្រមាថដោយគ្មានក្រែងរអែងរួមមក។ ក្នុងពលេនោះ ស្រាប់តែមានបក្ខពួកដែលគេដឹងថា ជានគរបាលដូចគ្នា បាននាំគ្នារំដោះយករថយន្តបង្កហេតុទៅទុកនៅយានដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទបាំងករណីនេះ។
មតិមហាជននៅខេត្តកំពង់ធំ សូមសំណូមពរដល់សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានការ ឱ្យបានធ្ងន់ធ្ងរចំពោះបុគ្គលនេះ និងស្នើរអង្គភាពពាក់ព័ន្ធផ្សេងទៀតមេត្តាជួយឃ្លាំមើលការរិតបណ្តឹង ការអនុវត្តន៍ការផាកពិន័យលើច្បាប់ចរាចរណ៍ផ្លូវ ដែលបច្ចុប្បន្ននេះ ហាក់ដូចជាមានភាពមិនប្រក្រតី មួយចំនួន ដែលមានស្នងការរងនៃស្នងការរដ្ឋានខេត្តកំពង់ធំ មិនបានគោរពច្បាប់ ដោយបើកបរ មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និយាយទូរស័ព្ទក្នុងពេលបើកបរ តែមិនធ្វើការផាកពិន័យនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះនៅមានមន្រ្តីមួយចំនួនទៀត ដែលស្គាល់នគរបាលចរាចរណ៍នៅលើដងផ្លូវ មានការយោគយល់បិទភ្នែកបិទច្រមុះថែមទៀត។ ទង្វើរទាំងនេះគឺផ្ទុយស្រឡះពី អនុសាស្រ្តរបស់ ប្រមុខរាជរដ្ឋាភិបាល ដែលឲ្យកងកម្លាំង និងមន្រ្តីរាជការអនុវត្តច្បាប់មុនប្រជាពលរដ្ឋជាដាច់ខាត។